សម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារ​ថៃឈ្លានពាន»

2026/11/20 03:54:29 pm        165

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ោតធើ បេក (Wouter Beke) សមាជិកសភាអឺរ៉ុប និងជាប្រធានគណៈប្រតិភូសភាអឺរ៉ុប ដែលបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន។

នៅក្នុងជំនួបនោះ សម្តេចបានជម្រាបគណៈប្រតិភូនូវព័ត៌មានពិតមួយចំនួន ពីស្ថានភាពពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារមានការរំលោភបទឈប់បាញ់ និងរំលោភច្បាប់អន្តរជាតិពីសំណាក់ថៃ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តរជាតិជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសេចក្តីថ្លៃថ្នូរ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី។ បន្ទាត់ព្រំដែនប្រទេសទាំងពីរបានទទួលស្គាល់ដោយអន្តរជាតិជាង ១០០ឆ្នាំមកហើយ។ ដូច្នេះ សូមទុកបញ្ហានេះឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោះស្រាយក្នុងការវាស់វែង និងបោះបង្គោលឡើងវិញ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចដែលអន្តរជាតិបានដឹងហើយគឺ កម្ពុជាគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយជម្លោះ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ ដូច្នេះមិនត្រូវការសង្គ្រាមឡើយ។ សង្គ្រាមមិនអាចឱ្យប្រទេសណាមួយឈ្នះប្រទេសមួយទៀតទេ សង្គ្រាមមានតែអ្នកចាញ់ ដូច្នេះការបញ្ចប់សង្គ្រាមមានតែការចរចាមួយប៉ុណ្ណោះ។

ឯកឧត្តម វ៉ោតធើ បេក បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវេទិកាអាយប៉ា (AIPA) ដែលជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋ និងលើកកម្ពស់ការសន្ទនា ដើម្បីផលប្រយោជន៍រួម។ សហភាពអឺរ៉ុប នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជា ក៏ដូចជាវេទិកាអាយប៉ា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ទាក់ទងនឹងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ជុំវិញជម្លោះការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពកម្ពុជា គណៈប្រតិភូ បានបញ្ជាក់ថានឹងនាំយកព័ត៌មានទទួលបាននាពេលនេះ ជម្រាបជូនថ្នាក់ដឹកនាំសភាអឺរ៉ុប។ ឯកឧត្តម វ៉ោតធើ បេក បានលើកទឹកចិត្តប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សភាអឺរ៉ុប គឺជាដៃគូសន្ទនាដ៏មានសារៈសំខាន់មួយក្នុងចំណោមដៃគូសន្ទនារបស់អាយប៉ា (AIPA)។ ការចូលរួមជាប្រចាំរបស់សភាអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងតំបន់ទាំងពីររបស់យើង។ ចំណែកទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប កាន់តែមានការរីកចម្រើនជាលំដាប់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការទុកចិត្តគ្នា និងផលប្រយោជន៍រួម។

ក្នុងន័យនេះ សម្តេចស្នើសភាសហភាពអឺរ៉ុប បង្កើនកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជំរុញអ្នកទេសចរ វិនិយោគ និងបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាឱ្យបានកាន់តែច្រើន៕

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
2026/11/20 05:18:56 pm        1
សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
2026/11/20 05:06:41 pm        1
សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
2026/11/20 04:57:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចលនា​តវ៉ា នៅអឺរ៉ុប រួមគ្នាប្រឆាំងនឹងការចំណាយខ្ពស់​លើ​ជីវភាពរស់នៅ​ និងយោធូបនីយកម្ម​

2026/11/20 05:25:17 pm
​នាយករដ្ឋមន្ត្រីជប៉ុន ស្ថិត​ក្នុង​ស្ថាន​ភាព​ចាក់ស្រេះ​ជាមួយរុស្ស៊ី និងចិន អំឡុង​ទស្សនកិច្ច នៅអាស៊ី
2026/11/20 05:19:29 pm
​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
2026/11/20 05:18:56 pm
​សមាជិកសភាអាមេរិក ជិត​មាន​កិច្ច​ព្រមព្រៀងហាមឃាត់រថយន្តចិន ប៉ុន្តែ​​លើកលែងក្រុមហ៊ុន Mercedes
2026/11/20 05:17:51 pm
​តុលាការកំពូលរបស់ UN សម្រេចថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនរ៉ូហ៊ីងយ៉ា តែ​រដ្ឋាភិបាល​ចាត់ទុក​ថា អយុត្តិធម៌
2026/11/20 05:14:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm