រោងចក្រផ្គុំដំឡើងយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ សម្ពោធជាផ្លូវការនៅខេត្តកណ្តាល

2022/05/25 08:40:02 pm        379

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានសម្ពោធជាផ្លូវការ រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ទា​ ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក និងពីសំណាក់ដៃគូសហការរបស់ក្រុមហ៊ុនប្រមាណ ៤០០នាក់។

លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមាន​ប្រសាសន៍​ថា ​នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាង​ហេដ្ឋា​រដ្ឋា​សម្ព័ន្ធសម្រាប់​យានយន្ត​អគ្គិសនី ​ដើម្បីឈានទៅ​រក​អភិវឌ្ឍន៍​បៃតងដោយគ្មានផ្សែង​បំពុល​ ក្នុង​តំបន់អាស៊ីអាគ្នេយ៍​ និង​ពិភពលោក។

លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់​សេវា​កម្ម​នៃយាន​ជំនិះ​អគ្គិសនី​ទាំងមូល រាប់​ចាប់​តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយ​សំខាន់ៗ​ផងដែរ គ្រាដែលបច្ចុប្បន្ន ក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈាន​ដល់ការពង្រីក​យាន​ជំនិះ​ជារថយន្តប្រើដោយ​ថាមពលអគ្គិសនី។

លោក បានបញ្ជាក់ថា ​អនៀន ម៉ូប៊ីលីធី ​ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និង​ត្រីចក្រយានយន្តអគ្គិសនី ​ដែលអាចបង្កើនចង្វាក់ផលិតកម្មកាន់​តែច្រើន និង​ផ្តល់​ឱកាសការងារ​ជាង ៥០០កន្លែង ក្នុងផែនការឆ្នាំ២០២៥ ហើយបច្ចុប្បន្នក៏បានបើកដំណើរ​ការស្ថានីយមេហ្គា​របស់​ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន​ ៦កន្លែង ដែល​បច្ចុប្បន្នសរុបរួមមានដល់ ១០ស្ថានីយ ​និងបន្តពង្រីកជាបន្តបន្ទាប់​តាមផែន​ការរបស់​ក្រុមហ៊ុន នៅទី​ក្រុងភ្នំពេញ ​និងតាមបណ្តាខេត្តផ្សេងៗជុំវិញ​ប្រទេសកម្ពុជា។

សូមជម្រាបជូនទៀតថា ​ក្នុងពិធីសម្ពោធនេះដែរ ​ក្រុមហ៊ុន MVL Energy Investment Company នៃ​ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ​បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន​ Central ស្តីអំពី​គម្រោង​ផលិតយានជំនិះដឹកទំនិញខ្នាតតូច​ដែលប្រើថាមពលអគ្គិសនី ដើម្បីជម្រុញឲ្យមានការលើក​កម្ពស់​ការប្រើប្រាស់​យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        342
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        409

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm