គ.ជ.ប រើសមន្ត្រីបម្រើការងារនៅការិយាល័យបោះឆ្នោត ជាង១៤ម៉ឺននាក់នៅទូទាំងប្រទេស

2022/05/25 09:27:31 pm        2.5 K

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែឧសភានេះ គ្រប់ការិយាល័យរៀបចំការបោះឆ្នោតនៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស បានបើកដំណើរការប្រឡងធ្វើតេស្តព្រមៗគ្នា ក្នុងការជ្រើសរើសមន្ត្រីបម្រើការងារនៅការិយាល័យបោះឆ្នោតជាង ១៤ម៉ឺននាក់ ដើម្បីត្រៀបរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានថ្លែងថា មន្ត្រីបម្រើការងារនៅការិយាល័យបោះឆ្នោតប្រមាណ ១៤ម៉ឺននាក់ ដែលគ.ជ.ប ប្រកាសជ្រើសរើស​នៅថ្ងៃនេះ គឺមានប្រធានការិយាល័យ អនុប្រធានការិយាល័យបោះឆ្នោត និងមានការជ្រើសរើស​មន្ត្រី​ដែលត្រូវធ្វើការជំនាញបន្តបន្ទាប់ទៀត ​ដូចជា ​លេខាធិការិយាល័យជាដើម ដើម្បីបំរើការងារ​បោះឆ្នោត និង​រាប់សន្លឹកឆ្នោត។

លោក លឹម សារិន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ព្រែកកំពឹស ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី៥ ខែមិថុនានេះ ថា នៅថ្ងៃនេះ គណៈកម្មការ​រៀប​ចំការ​បោះឆ្នោតសង្កាត់ព្រែកកំពឹស​ បានរៀបចំការប្រឡង ការសសម្ភាសន៍ជាមួយមន្ត្រីការិយាល័យ​ដែលបានដាក់ពាក្យដើម្បីបំរើការនៅក្នុងការងារបោះឆ្នោត នៅថ្ងៃទី៥ខែមិថុនាខាងមុខនេះ ហើយសម្រាប់លទ្ធផលនៃការប្រឡងធ្វើតេស្តនេះ នឹងបិទផ្សាយនៅថ្ងៃស្អែកនេះ។

បេក្ខជន បេក្ខនារី ដែលកំពុងរងចាំចូលប្រឡងធ្វើតេស្តនេះ បានថ្លែងថា ពួកគាត់ទាំងអស់គ្នាចង់​ធ្វើ​ការងារជាមន្ត្រីការិយាល័យបោះឆ្នោត​ ដើម្បីទទួលបានបទពិសោធន៍ថ្មី ក្នុងការរៀបចំការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ ២០២២ ។

បើ​តាម​ឯកឧត្តម ហង្ស ពុទ្ធា សម្រាប់ការប្រឡង ​និងសម្ភាសផ្ទាល់មាត់​ ដើម្បីរើសមន្រ្តីជាង ១៤ ម៉ឺននាក់នេះ ត្រូវធ្វើឡើងនៅតាមស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ​១៦៥២ ឃុំ-សង្កាត់ ​គឺត្រូវធ្វើតែមួយថ្ងៃនោះទេ ដោយសារ គ.ជ.ប ​មិន​ចង់​អោយ​វិញ្ញាសារ​ដែល​បិទជិត​នោះ បែកធ្លាយជាសាធារណៈ ​ទៅអោយបណ្តាបេក្ខជន ​បេក្ខនារីផ្សេងៗដឹងមុន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm