សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងក្នុងប្រទេសកាណាដា សប្តាហ៍នេះ

2022/05/25 09:36:36 pm        725

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបើកដំណើរការការិយាល័យតំណាងការិយាល័យ សភាពាណិជ្ជកម្មនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង ស្ថិតនៅក្នុងប្រទេសកាដាណា នាសប្តាហ៍នេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនទំហំពាណិជ្ជកម្ម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការិយាល័យតំណាង​ការិយា​ល័យ សភាពាណិជ្ជកម្មដំបូងនេះ ​នឹងបើកដំណើរការក្នុងទីក្រុងតូរ៉ង់តូ​ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដែលនេះជាលើកទីមួយ ​ដែលសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាង​ការិយាល័យ​សភាពាណិជ្ជកម្ម នៅក្រៅប្រទេស។

ឧកញ៉ា លើកឡើងថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ​នៅប្រទេសកាណាដា នឹង​ជំរុញការ​នាំ​ចេញទំនិញពីកម្ពុជា ​កាន់តែកើនឡើងថែមទៀត ខណៈការដោះដូរពាណិជ្ជកម្មរវាង​កម្ពុជា និងកាណាដា​ នាពេលបច្ចុប្បន្ននេះ ​បានរីកចម្រើនជាបន្តបន្ទាប់ ហើយទំនិញដែល​កម្ពុជា​នាំ​ចេញទៅកាណាដាក៏មានទំហំធំផងដែរ។

ក្រៅពីកាណាដា សភាពាណិជ្ជកម្មកម្ពុជា គ្រោងបើកការិយាល័យតំណាងរបស់ខ្លួននៅប្រទេសជប៉ុន​នាពេលខាងមុខ ហើយនឹងបន្តទៅប្រទេសដទៃទៀត ​ដើម្បីផ្សព្វផ្សាយ ហើយទាក់ទាញវិនិយោគ​ចូល​មកកម្ពុជា។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានលើកឡើងថា កាណាដា​គឺជា​ប្រទេសឈរនៅ​លេខរៀងទី៤ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ​កម្ពុជាបាននាំចេញទំនិញទៅប្រទេសនេះ​ ក្នុងតម្លៃជាង ៣៤០លានដុល្លារអាមេរិក កើនឡើង ២២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ដោយឡែក​ ក្នុងខែមេសាកន្លងទៅ ​ការនាំចេញទំនិញទៅកាណាដាមានតម្លៃជាង៥៣លានដុល្លារ កើនឡើង៨៤.៣%៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        408
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm