ភ្ញៀវទេសចរច្រើនកុះករដើរកម្សាន្តនៅតំបន់មាត់ទន្លេចតុមុខសម្រាប់ព្រឹកថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក

2026/11/24 10:46:26 am        172

ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃពេញបូណ៌មី ខែកត្តិក ប្រជាពលរដ្ឋសម្រុកដើរកម្សាន្តយ៉ាងច្រើនកុះករនៅតំបន់មាត់ទន្លេ និងផ្លូវថ្មើរជើង។

ថ្ងៃនេះ ជាថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលពិសេសបំផុតនោះ ថ្ងៃនេះត្រូវនឹង ថ្ងៃសីល និងជាថ្ងៃពេញបូណ៌មី ពេញបរិបូរណ៍ ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ អកអំបុកនៅពេលរាត្រី។

ទោះបីជាក្នុងឆ្នាំ២០២៦នេះ ពុំមានការប្រារព្ធពិធីប្រណាំងទូកក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែរក្សាថ្ងៃឈប់សម្រាកការងារជាផ្លូវការជូនមន្ត្រីរាជការ កម្មករ-និយោជិត និងប្រជាពលរដ្ឋទូទាំងប្រទេសដដែល ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួបជុំគ្រួសារ ធ្វើបុណ្យទាន និងដើរកម្សាន្ត។

នៅតំបន់មាត់ទន្លេខាងមុខព្រះបរមរាជវាំង និងតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ មានភាពអ៊ូអរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាដើរកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាទិដ្ឋភាពដងទន្លេ ទិញវត្ថុអនុស្សាវរីយ៍ និងពិសាអាហារប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណចំនួន ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។ រដ្ឋបាលរាជធានីភ្នំពេញរំពឹងថា សម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខច្រើនជាងថ្ងៃទី១កាលពីម្សិលមិញ ខណៈម៉ោង២៤យប់ថ្ងៃទី២៤ វិច្ឆិកានេះ គឺនឹងមានអុជកាំជ្រួចអបអរសាទរសំពះព្រះខែ អកអំបុកផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក
2026/11/24 11:55:34 am        1
អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទេសចរណ៍ថ្មីនៅប្រាសាទមេបុណ្យខាងលិច ក្រោយព្រះរាជពិធីសម្ពោធបញ្ចប់ការជួសជុល
2026/11/24 11:01:15 am        1
ភ្ញៀវទេសចរច្រើនកុះករដើរកម្សាន្តនៅតំបន់មាត់ទន្លេចតុមុខសម្រាប់ព្រឹកថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក
2026/11/24 10:46:26 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះចាប់ផ្តើម​វាយប្រហារតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក

2026/11/24 11:57:47 am
​សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក
2026/11/24 11:55:34 am
​មេខ្លោងគ្រឿងញៀន El Chapo Isidro នឹងត្រូវកាត់ទោសនៅម៉ិកស៊ិក បើទោះមានសំណើសុំធ្វើបត្យាប័នរបស់អាមេរិក
2026/11/24 11:53:12 am
​លោក Trump បញ្ជាកងទ័ពអាមេរិកឲ្យផ្អាកការបំផ្ទុះស្តុកសំណពុលនៅរដ្ឋ Iowa
2026/11/24 11:45:41 am
​ណាតូនឹងបញ្ជូនយន្តហោះប្រព័ន្ធព្រមានជាមុនទៅកាន់ប៉ូឡូញ ក្រោយឧបទ្ទេវហេតុមីស៊ីល
2026/11/24 11:43:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 06:30:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/23 04:56:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/24 12:15:12 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/23 02:49:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm