អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទេសចរណ៍ថ្មីនៅប្រាសាទមេបុណ្យខាងលិច ក្រោយព្រះរាជពិធីសម្ពោធបញ្ចប់ការជួសជុល

2026/11/24 11:01:15 am        156

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារទេសចរណ៍ និងខ្សែទស្សនាថ្មីប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លា បន្ទាប់ពីប្រាសាទនេះត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ និងបើកឱ្យសាធារណជនចូលទស្សនាជាផ្លូវការ។

លោក ចាន់ សំណាង ប្រធានការិយាល័យគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ការរៀបចំខ្សែទស្សនានៅបរិវេណប្រាសាទមេបុណ្យខាងលិច និងខ្សែទស្សនាភ្ជាប់ជុំវិញលើខ្នងទំនប់បារាយណ៍ខាងលិចនេះ គឺដើម្បីផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ ដើម្បីស្វែងយល់នូវបទពិសោធន៍សម្រាប់ការទស្សនាដែលមានស្ថានភាពខុសប្លែកពីទីតាំងប្រាសាទនានា ជាពិសេសប្រវត្តិសាស្រ្ត និងតួនាទីរបស់បារាយណ៍ខាងលិចដែលកំពុងផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនេះ ក៏ជាចំណែកមួយក្នុងការបន្ថែមពេលវេលាស្នាក់នៅរបស់ភ្ញៀវទេសចរក្នុងខេត្តសៀមរាបផងដែរ។

ជាក់ស្តែង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងក្រោយបើកដំណើរការ មានភ្ញៀវជាតិជាង ៥០០នាក់ និងអន្តរជាតិជិត ១០០នាក់បានចូលមកទស្សនា។ ដើម្បីផ្តល់ភាពងាយស្រួល និងចំណេះដឹងដល់អ្នកទស្សនា អាជ្ញាធរជាតិអប្សរា បានរៀបចំរោងតាំងពិព័រណ៍ ដំឡើងស្លាកសញ្ញា ផ្ទាំងព័ត៌មាននានាលម្អិតទាក់ទងប្រវត្តិសាស្ត្រ ដំណើរការជួសជុលអភិរក្ស និងការគ្រប់គ្រងលំហូរទេសចរជាដើម។ ពេលមកទស្សនាប្រាសាទមេបុណ្យខាងលិច ភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ តាមរយៈការជិះទូក និងថតរូបជាមួយប្រាសាទដែលផុសចេញពីផ្ទៃទឹក ដោយចំណាយពេលជាមធ្យម ១ម៉ោង ៤៥នាទី (ជិះទូកទៅមក ៣០នាទី និងទស្សនាលើកោះ ១ម៉ោង ១៥នាទី)។ លើសពីនេះ ភ្ញៀវក៏អាចគយគន់ទេសភាពប្រាសាទភ្នំបាខែងពីចម្ងាយ។

ពាក់ព័ន្ធនឹងការធ្វើដំណើរតាមទូកឆ្ពោះទៅប្រាសាទមេបុណ្យខាងលិច ត្រូវបានកំណត់ដោយសហគមន៍ ដោយក្នុងទូកចំនួន ១គ្រឿង គឺមានតម្លៃ ៨០,០០០រៀល ខណៈសេវាកម្មនេះបានរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ លោក ណឿយ លីន ប្រធានសហគមន៍កាណូតបារាយណ៍ទឹកថ្លាខាងលិច បានបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍មានទូកចំនួន ១៨គ្រឿង។ សម្រាប់ការធ្វើដំណើរទៅ-មកតាមទូក ទៅទស្សនាប្រាសាទមេបុណ្យខាងលិច សហគមន៍រៀបចំឱ្យមានពីរជម្រើស និងកំណត់តម្លៃដូចខាងក្រោម៖

ទី១. ការចេញដំណើរតាមតម្រូវការរបស់ភ្ញៀវ មានចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទីល្ងាច ដោយគិតតម្លៃជួលទូកចំនួនមួយគ្រឿង ៨០,០០០រៀល អាចផ្ទុកភ្ញៀវទេសចរបានចំនួន ១០នាក់។

ទី២. ការចេញដំណើរតាមម៉ោងកំណត់ ដែលមាន ២ជើងក្នុង ១ថ្ងៃ គឺនៅម៉ោង ១០ព្រឹក និងម៉ោង ១រសៀល ក្នុងតម្លៃ ៨,០០០រៀលក្នុងម្នាក់ សម្រាប់ភ្ញៀវខ្មែរ និង ១២,០០០រៀល ($3) សម្រាប់ភ្ញៀវបរទេស។ ដោយឡែក ភ្ញៀវដែលមកជាក្រុមតូចៗ (២ ឬ ៣នាក់) សហគមន៍ក៏អាចជួយសម្របសម្រួលបញ្ចូលគ្នា ដើម្បីកាត់បន្ថយការចំណាយ។

ទន្ទឹមនឹងកំណើនភ្ញៀវទេសចរនេះដែរ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការសំខាន់ៗចំនួន ៣៖

ទី១. សុវត្ថិភាព៖ ពាក់អាវពោងជាប់ជានិច្ចពេលជិះទូក និងគោរពតាមការកំណត់ចំនួនអ្នកជិះរបស់អ្នកបើកបរ។

ទី២. បរិស្ថាន៖ ចៀសវាងយកចំណីអាហារទៅលើបរិវេណប្រាសាទ ព្រោះគ្មានទីតាំងស្តុកសំរាម ឬត្រូវវេចខ្ចប់សំរាមផ្ទាល់ខ្លួនត្រឡប់មកគោកវិញ។ ហាមយកសត្វចិញ្ចឹម និងឧបករណ៍បំពងសំឡេងចូលប្រាសាទជាដាច់ខាត។

ទី៣. ការអភិរក្ស និងសណ្តាប់ធ្នាប់៖ ហាមប៉ះពាល់ ឬជាន់លើក្បាច់ចម្លាក់ប្រាសាទ និងហាមចុះលេងទឹកក្នុងបរិវេណប្រាសាទ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានណែនាំដល់អាជីវករនៅមាត់ទឹកខ្នងទំនប់បារាយណ៍ឱ្យរក្សាអនាម័យបរិស្ថានស្អាត សេវាកម្មល្អ និងមិនដំឡើងតម្លៃម្ហូបអាហារ ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាព និងភាពកក់ក្តៅជូនភ្ញៀវទេសចរ សំដៅជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព ព្រមទាំងថែរក្សាមរតកវប្បធម៌ដូនតាឱ្យកាន់តែមានភាពទាក់ទាញ និងគង់វង្សយូរអង្វែង៕

អត្ថបទដែលទាក់ទង

សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក
2026/11/24 11:55:34 am        1
អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទេសចរណ៍ថ្មីនៅប្រាសាទមេបុណ្យខាងលិច ក្រោយព្រះរាជពិធីសម្ពោធបញ្ចប់ការជួសជុល
2026/11/24 11:01:15 am        1
ភ្ញៀវទេសចរច្រើនកុះករដើរកម្សាន្តនៅតំបន់មាត់ទន្លេចតុមុខសម្រាប់ព្រឹកថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក
2026/11/24 10:46:26 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះចាប់ផ្តើម​វាយប្រហារតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក

2026/11/24 11:57:47 am
​សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក
2026/11/24 11:55:34 am
​មេខ្លោងគ្រឿងញៀន El Chapo Isidro នឹងត្រូវកាត់ទោសនៅម៉ិកស៊ិក បើទោះមានសំណើសុំធ្វើបត្យាប័នរបស់អាមេរិក
2026/11/24 11:53:12 am
​លោក Trump បញ្ជាកងទ័ពអាមេរិកឲ្យផ្អាកការបំផ្ទុះស្តុកសំណពុលនៅរដ្ឋ Iowa
2026/11/24 11:45:41 am
​ណាតូនឹងបញ្ជូនយន្តហោះប្រព័ន្ធព្រមានជាមុនទៅកាន់ប៉ូឡូញ ក្រោយឧបទ្ទេវហេតុមីស៊ីល
2026/11/24 11:43:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 06:30:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/23 04:56:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/24 12:15:12 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/23 02:49:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm