ភ្នំពេញ ៖ ភ្ញៀវទេសចរ ប្រមាណ ២៥ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ នាថ្ងៃទី២នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលពិសេសបំផុតនោះ ថ្ងៃនេះត្រូវនឹងថ្ងៃសីល និងជាថ្ងៃពេញបូណ៌មី ពេញបរិបូរណ៍ ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។
នេះបើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកស្រីបន្ថែមថា ភ្ញៀវទេសចរថ្ងៃទី២នេះ មានភ្ញៀវជាតិ ប្រហែល ២០ម៉ឺន នាក់ និងភ្ញៀវបរទេសជាង ៥ពាន់នាក់ ។
លោកស្រី បានឱ្យដឹងដែរថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១កាលពីម្សិលមិញ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណចំនួន ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។ សម្រាប់យប់ថ្ងៃទី២នេះដែរ នៅម៉ោង២៤យប់ថ្ងៃទី២៤ វិច្ឆិកានេះ គឺមានអុជកាំជ្រួចអបអរសាទរពិធីសំពះព្រះខែ និងអកអំបុកផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



