ប្រព័ន្ធធារាសាស្ត្រតូចធំជាង៨០ ក្នុងខេត្តឧត្តរមានជ័យ បានរក្សាប្រភពទឹកទុកគ្រប់គ្រាន់

2022/05/25 10:07:55 pm        953

ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានត្រៀមទឹកទុកជាស្រេច តាមប្រព័ន្ធធារាសាស្ត្រតូចធំចំនួនជាង ៨០កន្លែង ដែលមានទឹកគ្រប់គ្រាន់ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រោចស្រពដំណាំកសិកម្មផ្សេងៗ ។

បើតាមលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លើកឡើងថា ខេត្តឧត្តរមានជ័យ មានអំណោយផលច្រើន សម្បូរដោយជួរភ្នំ បឹងធម្មជាតិធំៗ និងមានប្រព័ន្ធ​ធារាសាស្ត្រ​តូចធំចំនួន ៨១ទីតាំង​ ក្នុងនោះប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន​ ៣កន្លែង ខ្នាតមធ្យម​ចំនួន​២១កន្លែង និងខ្នាតតូចចំនួន៥៧កន្លែង​ ហើយប្រភពទឹកទាំងអស់នេះ មានសក្តានុពល​អាច​ជួយស្រោចស្រព​ដំណាំរបស់ពលរដ្ឋ ​បានទាំងប្រាំង ​និងវស្សាសរុបប្រមាណជាង​ ២៧ ៨២១ហិកតា ហើយបន្តជួយដល់ខេត្តសៀមរាប​ និងខេត្តបន្ទាយមានជ័យផងដែរ ។

លោកបន្តថា ខេត្តនេះត្បិតបច្ចុប្បន្ន​ មានការបម្រែបម្រួលនូវកម្ដៅ និងមាន​ភ្លៀងធ្លាក់​ច្រើន​តាមផ្នែក​មួយចំនួន ​ប៉ុន្តែតាមបណ្តាអាងស្តុបប្រភពទឹកធម្មជាតិតូចធំ​ មាន​ទឹកគ្រប់គ្រាន់ ដើម្បីរក្សា​ទុក​ក្នុងការប្រើប្រាស់ ​សម្រាបស្រោចស្រព​ដំណាំកសិកម្មផ្សេងៗ ​ក៏ប៉ុន្តែនៅតាមតំបន់អាងស្តុប​ប្រភព​ទឹកខ្លះៗ ​ក៏តម្រូវឱ្យមានការប្រើប្រាស់​ ដោយសន្សំសំចៃ ​ព្រោះផ្ទៃទំហំអាងតូច ស្តុបទឹកបាន​បរិមាណ​តិច និងតាមតំបន់ឆ្ងាយៗ​មួយចំនួន​ ជាកក្តាធ្វើឲ្យមានការប្រឈមសម្រាប់ប្រជាពលរដ្ឋ ធ្វើកសិកម្មនៅតាមតំបន់ឆ្ងាយៗ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំង ​និងរដូវវស្សាឆ្នាំ​២០២២​នេះ ​ក្នុងខេត្តកសិករអាចធ្វើបាន​តែមួយដងប៉ុណ្ណោះ បើទោះបីជាមានប្រភពទឹក​គ្រប់គ្រាន់​យ៉ាងណាក្តី ​មិនអាចធ្វើស្រូវប្រាំងលើកទី២ ​បាននោះទេ​ ព្រោះ​អាជ្ញាធរត្រូវរក្សាទឹកទុក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ និងការធ្វើកសិកម្មដាំដំណាំរួមផ្សំផ្សេងៗទៀត ៕ អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm