ព្រះខ័នរាជ ត្រៀមបង្កបញ្ហា តែគ្រូ Machida ប្ដេជ្ញាលេងយក ៣ពិន្ទុ ទោះបីមានឱកាសខ្ពស់ឡើងវគ្គបន្ដ

2026/11/26 11:13:22 am        136

ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្ញៀវ FC Machida Zelvia របស់ជប៉ុនវិញម្ដង នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៧ នេះ ក្នុងពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champion League Two 2026/27 ពូលG នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ដូចគ្នា សម្រាប់ជំនួបជើងទី២ នេះ បន្ទាប់ពីជើងទី១ ក្រុមម្ចាស់ផ្ទះ Machida Zelvia បានយកឈ្នះ ២-០។ យ៉ាងណាលោក Matthew McCokey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រៀមបង្កបញ្ហាដល់ក្រុមភ្ញៀវ ទោះបីទទួលស្គាល់ Machida Zelvia គឺជាក្រុមខ្លាំង និងមានកីឡាករល្អៗក្ដី។

ដោយឡែកលោក Go Kuroda គ្រូបង្វឹកក្រុម Machida Zelvia ថា ទោះបីក្រុមខ្លួនមានឱកាសខ្ពស់ឡើងវគ្គបន្ដ តែក្រុមនឹងព្យាយាមលេង ដើម្បីស្វែងរក ៣ពិន្ទុបន្ថែម ទោះបីកូនក្រុមភាគច្រើន ទោះមកកម្ពុជាលើកដំបូងក៏ដោយ។

សូមបញ្ជាក់ថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ២ ក្នុងពូលដោយមាន ៧ពិន្ទុ លើក្រុម Shanghai Shenhua របស់ចិន ដែលឈរលេខ៣ មាន ៤ពិន្ទុ តែតាមពីក្រោយក្រុម Machida Zelvia មាន ១២ពិន្ទុ ហើយសល់ ២ប្រកួតក្នុងដៃដូចគ្នា។ លទ្ធផលពេលនេះ ទាមទាឲ្យព្រះខ័នរាជស្វាយរៀង ត្រូវការពិន្ទុចាំបាច់ពីការប្រកួតសេសសល់ ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ ក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កំពូលកីឡាករវាយកូនហ្គោលពិភពលោក បន្ដប្រកួតជាមួយក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Championship 2026
2026/11/26 12:35:11 pm        1
ជើងឯក Vattanac Championship ជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក
2026/11/26 11:47:06 am        1
ព្រះខ័នរាជ ត្រៀមបង្កបញ្ហា តែគ្រូ Machida ប្ដេជ្ញាលេងយក ៣ពិន្ទុ ទោះបីមានឱកាសខ្ពស់ឡើងវគ្គបន្ដ
2026/11/26 11:13:22 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស

2026/11/26 12:57:01 pm
​អគ្គលេខាធិការរង UN៖ ​«កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច(LDC)នៅឆ្នាំ២០២៩»
2026/11/26 12:54:20 pm
​រដ្ឋសភានឹងប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅថ្ងៃទី៣០វិច្ឆិកា ដើម្បីពិភាក្សាអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤
2026/11/26 12:42:56 pm
​សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា
2026/11/26 12:42:42 pm
​កំពូលកីឡាករវាយកូនហ្គោលពិភពលោក បន្ដប្រកួតជាមួយក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Championship 2026
2026/11/26 12:35:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm