ជើងឯក Vattanac Championship ជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

2026/11/26 11:47:06 am        103

ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្ដរជាតិ Vattanac Legends Championship លើកទី២ បាន​ប្រារ​ព្ធ​ពិធីបើកការប្រកួតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោម​អធិបតី​ភាព​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំង​កីឡាករ​វាយ​កូន​ហ្គោល​អន្ដរជាតិ​ល្បីៗ​មក​ពី​ជុំវិញពិភពលោក ដែលបានជួបជុំគ្នាធ្វើការប្រកួតនៅទីលាន វឌ្ឍនៈ ហ្គោល រីហ្សត។

អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានចាត់ទុកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ហើយក៏បានផ្តល់ឱកាសដល់កីឡាករកម្ពុជា ជំរុញទឹកចិត្តយុវជនស្រឡាញ់កីឡា លើកកម្ពស់វិស័យកីឡា ទេសចរណ៍ និងបង្ហាញពីសុខសន្តិភាព និងបដិសណ្ឋារកិច្ចរបស់កម្ពុជាផងដែរ។

ឆ្លៀតឱកាសនោះ អ្នកឧកញ៉ា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាគណៈប្រតិភូស្ថាប័ន Legends Tour និងកីឡាករវាយកូនហ្គោលលំដាប់កំពូល ដែលបានចូលរួមប្រកួតពានរង្វាន់ Vattanac Legends Championship លើកទី២ បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំដោយជោគជ័យដ៏ត្រចះត្រចង់កាលពីឆ្នាំ២០២៥ ដែលបានលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញចំណាប់អារម្មណ៍ពីជុំវិញពិភពលោកឲ្យស្គាល់កាន់តែច្បាស់ពីសក្ដានុពលទេសចរណ៍ វប្បធម៌ កីឡា និងការវិនិយោគរបស់កម្ពុជា។

តាមរយៈការទទួលស្គាល់ និងការជឿទុកចិត្តពីស្ថាប័ន Legends Tour លើសមត្ថភាពរៀបចំ និងស្តង់ដារបដិសណ្ឋារកិច្ចដ៏ល្អឯកកាលពីឆ្នាំមុន ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន វឌ្ឍនៈ បានទទួលកិត្តិយសដ៏ធំធេងជាថ្មី ដោយអាចនាំយកព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យនេះមកកម្ពុជា ជាលើកទី២ ជាមួយនឹងមហិច្ឆតា និងវិសាលភាពកាន់តែធំជាងមុន ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ ដោយមានកីឡាករល្បីៗចូលរួមសរុបរហូត ៧៩នាក់ ច្រើនជាងឆ្នាំមុនមានត្រឹម ៦០នាក់ ហើយមកពី ២២ប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានកីឡាករកម្ពុជាម្នាក់ដែរ។

ទន្ទឹមជាមួយការគាំទ្រពីស្ថាប័នអន្ដរជាតិ ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកឧកញ៉ា ឈុន លាង បានសង្កត់ធ្ងន់ថា ការប្រកួត Vattanac Championship នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកទាំងមូល។ ការនាំយកព្រឹត្តិការណ៍ Vattanac Legends Championship មកកម្ពុជាជាថ្មីនេះ គឺជាការបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ឱកាស និងបទពិសោធន៍កម្រិតអន្តរជាតិដល់កីឡាករទាំងអាជីព និងមិនមែនអាជីពរបស់ប្រទេសកម្ពុជា ព្រមទាំងជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកឱ្យឃើញពីសុខសន្តិភាព ភាពរីកចម្រើន មោទនភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ក្រុមហ៊ុនមានបំណងជំរុញទឹកចិត្តស្រឡាញ់កីឡាក្នុងចំណោមយុវជនជំនាន់ក្រោយ ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡា ទេសចរណ៍ និងពង្រឹងចំណងមិត្តភាពអន្តរជាតិឱ្យកាន់តែស៊ីជម្រៅផងដែរ។

សម្រាប់ វឌ្ឍនៈ គ្រុប, Vattanac Championship មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកទាំងមូល។ ការនាំយកព្រឹត្តិការណ៍ Vattanac Legends Championship មកកម្ពុជាជាថ្មីនេះ គឺជាការបន្តបេសកកម្មរបស់យើងក្នុងការផ្តល់ឱកាស និងបទពិសោធន៍កម្រិតអន្តរជាតិដល់កីឡាករទាំងអាជីព និងមិនមែនអាជីពរបស់ប្រទេសកម្ពុជា ព្រមទាំងជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកឱ្យឃើញពីសុខសន្តិភាព ភាពរីកចម្រើន មោទនភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ក្រុមហ៊ុនមានបំណងជំរុញទឹកចិត្តស្រឡាញ់កីឡាក្នុងចំណោមយុវជនជំនាន់ក្រោយ ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡា ទេសចរណ៍ និងពង្រឹងចំណងមិត្តភាពអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។

ក្នុងពិធីបើកការប្រកួតនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្ដែងការស្វាគមន៍គណៈប្រតិភូជាតិ និងអន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៅកម្ពុជា ។ បន្ថែមលើនេះ សម្ដេចបានធ្វើការកោតសរសើរ ចំពោះក្រុមហ៊ុន វឌ្ឍនៈ ដែលបានសហការជាមួយស្ថាប័ន Legends Tour ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ រហូតទទួលបានឱកាសធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយកូនហ្គោលកម្រិតពិភពលោកជាលើកទី២ ដោយទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីពិធីបើកការប្រកួត និងមុនឈានដល់ការប្រកួតដណ្ដើមពានរង្វាន់ផ្លូវការ Vattanac Legends Championship 2026 ដែលមានប្រាក់រង្វាន់សរុបជាង ៦០ម៉ឺនដុល្លារ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា រវាងកីឡាករអាជីពអន្ដរជាតិមកពីជុំវិញពិភពលោក នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាដដែលនេះ ក៏មានការប្រកួតលក្ខណៈផ្លាស់ប្ដូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ រួមទាំងកីឡាករអាជីព និងមិនអាជីពនៅកម្ពុជា ជាមួយក្រុមកីឡាករល្បីៗមកពីជុំវិញពិភពលោក ជាក់ស្ដែងគេឃើញមានឥស្សរជនជាន់ខ្ពស់ជាច្រើនបានចូលរួមការប្រកួតនេះ ដូចជាសម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចក្រឡា ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈគ្រុប រួមទាំងថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាច្រើនទៀត៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

កំពូលកីឡាករវាយកូនហ្គោលពិភពលោក បន្ដប្រកួតជាមួយក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Championship 2026
2026/11/26 12:35:11 pm        1
ជើងឯក Vattanac Championship ជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក
2026/11/26 11:47:06 am        1
ព្រះខ័នរាជ ត្រៀមបង្កបញ្ហា តែគ្រូ Machida ប្ដេជ្ញាលេងយក ៣ពិន្ទុ ទោះបីមានឱកាសខ្ពស់ឡើងវគ្គបន្ដ
2026/11/26 11:13:22 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស

2026/11/26 12:57:01 pm
​អគ្គលេខាធិការរង UN៖ ​«កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច(LDC)នៅឆ្នាំ២០២៩»
2026/11/26 12:54:20 pm
​រដ្ឋសភានឹងប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅថ្ងៃទី៣០វិច្ឆិកា ដើម្បីពិភាក្សាអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤
2026/11/26 12:42:56 pm
​សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា
2026/11/26 12:42:42 pm
​កំពូលកីឡាករវាយកូនហ្គោលពិភពលោក បន្ដប្រកួតជាមួយក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Championship 2026
2026/11/26 12:35:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm