អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស

2026/11/26 12:57:01 pm        114

បន្ទាប់ពីបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនថ្ងៃ ជាពិសេសក្នុងឱកាសព្រះរាជពិធីបុ​​​ណ្យ​អុំទូក អាណិកជនខ្មែរត្រៀមត្រឡប់ទៅប្រទេសអូស្រ្តាលីវិញ បានប្តេជ្ញាចូលរួមផ្សព្វផ្សាយពីប្រទេសក​​​ម្ពុ​​ជាទៅបរទេសឱ្យបានដឹងអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍នានានៅប្រទេសកម្ពុជា ដើម្បីទាក់ទាញពួកគេឲ្យមកដើរលេងកម្សាន្តនៅប្រទេសកម្ពុជា។

ក្នុងពេលដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អាណិកជនខ្មែររស់នៅប្រទេសអូស្រ្តាលី បានប្រាប់BTVថា អស់រយៈជាង១០ថ្ងៃមកហើយ ដែលបានដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា មានដូចជា៖ នៅខេត្តកំពត និងរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលបានធ្វើឱ្យអារម្មណ៍រំភើបរីករាយ និងសប្បាយចិត្ត ព្រោះភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ សោភ័ណភាពទីក្រុងភ្នំពេញស្រស់ស្អាត។

អាណិកជនទាំងនោះបន្តថា តាមការសង្កេតប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍជាច្រើនដូចជា៖អាគារ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ឋនានា និងពេលត្រឡប់ទៅប្រទេសអូស្រ្តាលីវិញ នឹងប្រាប់ទៅពលរដ្ឋខ្មែរនៅទីនោះ និងមិត្តភិក្តបរទេសឲ្យមកលេងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាមានសន្តិសុខ ស​​ណ្ដាប់ធ្នា​​ប់ល្អ និងមានតំបន់ទេសចរណ៍ស្អាតជាច្រើន ជាពិសេសប្រាសាទអង្គវត្ត។

អាណិកជនថ្លែង «កន្លងទៅពួកខ្ញុំធ្លាប់មកលេងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២៦នេះ​​ ពួកខ្ញុំមកលេងប្រទេសកម្ពុជាម្តងទៀត ដោយគិតត្រឹមថ្ងៃនេះ មានរយៈពេល១០ថ្ងៃហើយ។ ពួកខ្ញុំសង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ មានដូចជា៖ អាគារខ្ពស់ៗ ផ្លូវ និងហេដ្ឋារ​​ចនាសម្ព័ន្ធនានា។ ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា ពួកខ្ញុំបានដើរលេងនៅខេត្តកំពត និងរាជធានីភ្នំ​​​ពេ​ញ​​ ដែលធ្វើឲ្យអារម្មណ៍សប្បាយរីករាយ និងពេលត្រលប់ទៅប្រទេសអូស្រ្តាលីវិញ នឹងប្រាប់មិត្តភិក្តទាំងជនជា​​តិខ្មែរ និងបរទេស ឲ្យមកលេងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាស្រស់ស្អាត និងមានសុវត្តិភាពមិនដូចការផ្សព្វផ្សាយរបស់ប្រទេសជិតខាង និងជនអគិតមួយចំនួននោះទេ។

គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជាមានសក្តានុពលទេសចរណ៍សំបូរបែបជាច្រើនយ៉ាង ដែលក្នុងនោះមានដូចជា៖ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត, ធម្មជាតិ និងអេកូទេសចរណ៍ និងសក្តានុពលទេសចរណ៍ឆ្នេរសមុទ្រ និងកោះ ដែលមាននៅក្នុងខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជារួមមាន៖ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។ ក្រៅពីនេះ ប្រទេសកម្ពុជាក៏មានតំបន់ទេសចរណ៍កែច្នៃផ្សេងៗជាច្រើនទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើលើកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព
2026/11/26 01:30:40 pm        1
អាជីវករនៅផ្លូវថ្មើរជើង (Walk Street) រកចំណូលបានកើនឡើងខ្ពស់ក្នុងពិធីបុណ្យអុំទូក និងស្នើបន្តបើក ៣ ថ្ងៃក្នុងមួយសប្តាហ៍
2026/11/26 01:04:27 pm        1
អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស
2026/11/26 12:57:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ Copa America ជាលើកទី២ ជាប់គ្នានៅឆ្នាំ២០២៨

2026/11/26 02:01:29 pm
​កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើលើកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព
2026/11/26 01:30:40 pm
​អាជីវករនៅផ្លូវថ្មើរជើង (Walk Street) រកចំណូលបានកើនឡើងខ្ពស់ក្នុងពិធីបុណ្យអុំទូក និងស្នើបន្តបើក ៣ ថ្ងៃក្នុងមួយសប្តាហ៍
2026/11/26 01:04:27 pm
​អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស
2026/11/26 12:57:01 pm
​អគ្គលេខាធិការរង UN៖ ​«កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច(LDC)នៅឆ្នាំ២០២៩»
2026/11/26 12:54:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm