សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ Copa America ជាលើកទី២ ជាប់គ្នានៅឆ្នាំ២០២៨

2026/11/26 02:01:29 pm        53

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) និងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិក​កណ្តាល និងតំបន់ការ៉ាប៊ីន (CONCACAF) បានប្រកាសកាលថា សហរដ្ឋអាមេរិក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៨ ដែលជាលើកទី២ ជាប់ៗគ្នា។

ការប្រកួត​នេះ​នឹងមានក្រុមចូលរួមសរុប ១៦ប្រទេស ដោយក្រុមចំនួន ៦ មកពីតំបន់​អាមេរិក​ខាង​ជើង ​អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន នឹងចូលរួមជាមួយក្រុមចំនួន ១០ មកពី​អាមេរិក​ខាង​ត្បូង​។

ព្រឹត្តិការណ៍​នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៨។ ចំណែក​ក្រុមទាំង ៦ មកពីតំបន់ CONCACAF នឹងទទួលបានសិទ្ធិចូលរួមតាមរយៈការប្រកួត Gold Cup ឆ្នាំ២០២៧។

គួររំឭកថា សហរដ្ឋអាមេរិកធ្លាប់ធ្វើជាម្ចាស់ផ្ទះ Copa America លើកចុងក្រោយនៅឆ្នាំ២០២៤ ដោយក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះកូឡុំប៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុននោះ សហរដ្ឋអាមេរិកក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះនៅឆ្នាំ២០១៦ ផងដែរ ដោយក្រុមម្ចាស់ផ្ទះបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤។

សម្រាប់ទីក្រុង និងកីឡដ្ឋានដែលនឹងត្រូវប្រើប្រាស់ក្នុងការប្រកួតឆ្នាំ២០២៨ សហព័ន្ធទាំងពីរបានបញ្ជាក់ថា នឹងប្រកាសព័ត៌មានលម្អិតនៅពេលក្រោយ៕ អត្ថបទ៖នាង សុភាវុធ



 


អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ Copa America ជាលើកទី២ ជាប់គ្នានៅឆ្នាំ២០២៨
2026/11/26 02:01:29 pm        1
កំពូលកីឡាករវាយកូនហ្គោលពិភពលោក បន្ដប្រកួតជាមួយក្រុមកីឡាករជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Vattanac Championship 2026
2026/11/26 12:35:11 pm        1
ជើងឯក Vattanac Championship ជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក
2026/11/26 11:47:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ Copa America ជាលើកទី២ ជាប់គ្នានៅឆ្នាំ២០២៨

2026/11/26 02:01:29 pm
​កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើលើកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព
2026/11/26 01:30:40 pm
​អាជីវករនៅផ្លូវថ្មើរជើង (Walk Street) រកចំណូលបានកើនឡើងខ្ពស់ក្នុងពិធីបុណ្យអុំទូក និងស្នើបន្តបើក ៣ ថ្ងៃក្នុងមួយសប្តាហ៍
2026/11/26 01:04:27 pm
​អាណិកជនខ្មែរនៅបរទេសប្ដេជ្ញាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍កម្ពុជាទៅអ្នករស់នៅបរទេស
2026/11/26 12:57:01 pm
​អគ្គលេខាធិការរង UN៖ ​«កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច(LDC)នៅឆ្នាំ២០២៩»
2026/11/26 12:54:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm