កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរ ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង

2026/11/27 08:41:45 am        151

ភ្នំពេញ៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ស្តីពីដំណើរការផ្សះផ្សារវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានអនុវត្តស្របតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំងពីរកម្ពុជា និងថៃ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើទិដ្ឋភាពបច្ចេកទេស នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការផ្សះផ្សា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្រៅពីការពិភាក្សាលើទិដ្ឋភាព បច្ចេកទេសយ៉ាងស៊ីជម្រៅ ភាគីទាំងពីរក៏បានឈានដល់ការឯកភាពគ្នាក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារ ចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែងផងដែរ។

កិច្ចសហការ និងការយល់ព្រមរួមគ្នានេះ គឺជាជំហានវិជ្ជមានយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សំដៅពង្រឹងចំណងមិត្តភាព ស្ថិរភាព និងការយោគយល់គ្នារវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រី Katrina Cooper ប្រធានគណៈកម្មការ បានថ្លែងថា៖ «ខ្ញុំរីករាយចំពោះវឌ្ឍនភាពដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរនេះ ដែលជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្សះផ្សារ។ ការយល់ដឹងផ្នែកបច្ចេកទេសដែលបានសម្រេចនឹងធានាថា ការចរចានឹងដំណើរការប្រកបដោយប្រសិទ្ធភាព។ ចំពោះការចុះទស្សនកិច្ចនៅទីតាំងជាក់ស្តែង វានឹងអនុញ្ញាតឱ្យគណៈកម្មការទទួលបានការយល់ដឹងផ្ទាល់អំពីតំបន់ដែលពាក់ព័ន្ធនឹងដំណើរការនេះ។ វឌ្ឍនភាពដែលបានសម្រេចក្នុងកិច្ចប្រជុំនេះ ពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីនានាក្នុងការជំរុញដំណើរការផ្សះផ្សារតាមរបៀបសហប្រតិបត្តិការ និងស្ថាបនា»។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «កម្ពុជា និងថៃ នឹងនៅតែជាប្រទេសជិតខាងជានិច្ច។ វឌ្ឍនភាពដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ គឺជាជំហានឆ្ពោះទៅមុខសម្រាប់ទាំងកម្ពុជា និងថៃ។ យើងសូមថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សារដែលបានជួយភាគីនានាស្វែងរកចំណុចរួម និង PCA ចំពោះការគាំទ្ររបស់ខ្លួន។ យើងសូមកោតសរសើរចំពោះការចូលរួមរបស់ថៃ ហើយនឹងខិតខំប្រឹងប្រែងដោយសុច្ឆន្ទៈដើម្បីកសាងទំនុកចិត្តឡើងវិញ និងឈានដល់លទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល»។

ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ បានថ្លែងថា៖ «ថៃនឹងបន្តចូលរួមយ៉ាងស្ថាបនាក្នុងដំណើរការផ្សះផ្សារនេះ ហើយសង្ឃឹមថានឹងឃើញវឌ្ឍនភាពបន្តទៀតក្នុងការកំណត់ព្រំដែនសមុទ្ររវាងថៃ និងកម្ពុជា។ យើងសង្ឃឹមថា ដំណើរការនេះទៅមុខនឹងផ្តល់ផលប្រយោជន៍វិជ្ជមានដល់ទំនាក់ទំនងរបស់យើង»។

សេចក្តីប្រកាសបានបញ្ជាក់ថា ជំហានបន្ទាប់ បន្ទាប់ពីការចុះទស្សនកិច្ចទៅកាន់ប្រទេសនីមួយៗ ភាគីនានា និងគណៈកម្មការនឹងរៀបចំកិច្ចប្រជុំបន្តទៀត ដើម្បីពង្រឹងវឌ្ឍនភាពដែលបានសម្រេចរហូតមកដល់បច្ចុប្បន្ន និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់តំបន់ដែលមានចំណុចរួម៕

អត្ថបទដែលទាក់ទង

ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ដឹកនាំក្បួនម៉ូតូមនុស្សធម៌ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» នាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅខេត្តចម្ប៉ាសាក់
2026/11/27 10:46:21 am        1
អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម ដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិឡាវ នៅខេត្តចម្ប៉ាសាក់
2026/11/27 10:30:48 am        1
សម្តេចប្រធានរដ្ឋសភា រៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូសភាតំណាងប្រជាជនចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា
2026/11/27 10:02:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន ព្រមាន ចាត់វិធានការចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធថ្មី

2026/11/27 10:58:01 am
​ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ដឹកនាំក្បួនម៉ូតូមនុស្សធម៌ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» នាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅខេត្តចម្ប៉ាសាក់
2026/11/27 10:46:21 am
​ប្រធាន Legends Tour ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​តំបន់អង្គរ
2026/11/27 10:45:41 am
​អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម ដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិឡាវ នៅខេត្តចម្ប៉ាសាក់
2026/11/27 10:30:48 am
​ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកក្រុមហ៊ុន វឌ្ឍនៈ ជាគំរូក្នុង​ការ​នាំ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា
2026/11/27 10:18:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm