ប្រធាន Legends Tour ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​តំបន់អង្គរ

2026/11/27 10:45:41 am        53

លោក Ryan Howsam ប្រធានស្ថាប័ន Legends Tourនិងជាអ្នកជំនួញដ៏ល្បីរបស់អង់គ្លេស សម្ដែង​ការភ្ញាក់ផ្អើល បន្ទាប់ពីមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើលថែមទៀត បន្ទាប់ពី​ធ្វើ​ដំណើរ​ទស្សនា​កិច្ចលើទឹកដីអង្គរ នាដើមសប្ដាហ៍ក្រោយ។

នេះបើតាមការលើកឡើងក្រោយថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ បានដឹកនាំគណៈប្រតិភូកីឡា Legends Tour ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល ក្រោម​អធិបតី​ភាព​ឯកឧត្តម​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្ដិភាព កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា សម្រាប់​ការ​ចូល​រួម​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ឆ្នាំ២០២៦។

ដំណើរមកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ លោក Ryan Howsam បានបង្ហាញ​ការភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់ពីចុះដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានរចនា​សម្ព័ន្ធ​ស្ដង់​ដារ​ដ៏​អស្ចារ្យ ជាមួយសម្រស់រាជធានីភ្នំពេញដ៏ល្អ បន្ថែមលើការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ ហើយលោកក៏កំពុង​ទន្ទឹង​រង់​ចាំ​ទទួល​ការ​ភ្ញាក់​ផ្អើល​បន្ថែមទៀត ពេលទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីនាំយកទិដ្ឋភាព​ទាំង​អស់​នោះ​ទៅ​ផ្សព្វ​ផ្សាយបន្ដ ។ មិនតែប៉ុណ្ណោះ លោកក៏សង្ឃឹមថា កិច្ចសហការដ៏ល្អនេះ នឹងមានជា​បន្ដ​បន្ទាប់​ទៀត​ទៅថ្ងៃអនាគត។

គួរដឹងថា ក្រោយពិធីបើកផ្លូវការ និង​ការ​ជួប​សម្ដែង​ការ​គួរសម​ពី​តំណាង​ដ៏​ខ្ពង់​ខ្ពស់របស់​សម្ដេចធិបតី​នាយករដ្ឋមន្ដ្រី ការប្រកួតពានរង្វាន់ទី១ គឺពានរង្វាន់ Vattanac Legends Championship លើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានកីឡាករលំដាប់កំពូលចំនួន ៧៩នាក់ មកពី ២២ប្រទេសចូលរួម ដើម្បីដណ្ដើមពាន អមប្រាក់រង្វាន់ជាង ៦០ម៉ឺនដុល្លារ មុនបន្ដការប្រកួតពានរង្វាន់ទី២ គឺ Vattanac Tour Championship 2026 ដែលប្រជុំដោយកីឡាករមានចំណាត់ថ្នាក់ខ្ពស់ពេញមួយរដូវកាល ត្រូវប្រកួតដណ្ដើមពាន អមប្រាក់រង្វាន់ ៨០ម៉ឺនដុល្លារ នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕

អត្ថបទដែលទាក់ទង

ប្រធាន Legends Tour ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​តំបន់អង្គរ
2026/11/27 10:45:41 am        1
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកក្រុមហ៊ុន វឌ្ឍនៈ ជាគំរូក្នុង​ការ​នាំ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា
2026/11/27 10:18:24 am        1
ព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមខ្លាំងជប៉ុន Machida ២ទល់នឹង០ និងត្រូវ​ការ​ត្រឹម​ស្មើ​ប្រកួត​ចុង​ក្រោយ​ដើម្បីឡើងវគ្គបន្ត
2026/11/27 10:03:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន ព្រមាន ចាត់វិធានការចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធថ្មី

2026/11/27 10:58:01 am
​ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ដឹកនាំក្បួនម៉ូតូមនុស្សធម៌ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» នាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅខេត្តចម្ប៉ាសាក់
2026/11/27 10:46:21 am
​ប្រធាន Legends Tour ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​តំបន់អង្គរ
2026/11/27 10:45:41 am
​អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម ដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិឡាវ នៅខេត្តចម្ប៉ាសាក់
2026/11/27 10:30:48 am
​ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកក្រុមហ៊ុន វឌ្ឍនៈ ជាគំរូក្នុង​ការ​នាំ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា
2026/11/27 10:18:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm