បេក្ខជនក្រុមប្រឹក្សាឃុំស្វាយយាស្រុកស្វាយជ្រំខេត្តស្វាយរៀង ចុះផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងពន្យល់ពីរបៀបគូសសន្លឹកឆ្នោត

2022/05/26 02:51:47 am        552

ស្វាយរៀង៖ គោលនយោបាយគណបក្សប្រជាជនកម្ពុជា ស្តីពីការងារអភិវឌ្ឍន៍មូលដ្ឋានឃុំ/សង្កាត់អាណត្តិទី៥  ត្រូវបានបេក្ខជនក្រុមប្រឹក្សាឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាំចុះយកទៅធ្វើការផ្សព្វផ្សាយជូនពលរដ្ឋនៅតាមមូលដ្ឋាន រួមនិងការបង្ហាត់បង្ហាញពីរបៀបគូរសន្លឹកឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាផងដែរ។

បេក្ខជនក្រុមប្រឹក្សាឃុំស្វាយ យា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដឹកនាំដោយលោក សុខ សំអន បេក្ខជនទី១ក្រុមប្រឹក្សាឃុំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍមូលដ្ឋាន រយៈពេល៥ឆ្នាំ អាណត្តិទី៥ រួមនឹង ការបង្ហាត់បង្ហាញ ពលរដ្ឋពីរបៀបគូសសន្លឺកឆ្នោត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ។

 ឆ្លៀតពេលផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៏របស់គណបក្សនៅតាមខ្នងផ្ទះ លោក សុខ សំអន បេក្ខជនលេខរៀងទី ១ ក្រុមប្រឹក្សាឃុំស្វាយយា បានអំពាវនាវដល់ពលរដ្ឋ សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវត្រៀមគ្រប់មធ្យោបាយ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនិងឆ្នោត ផ្ដល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ដូចកាលពីអាណិត្តិទី៤កន្លងមកផងដែរ។

ទាក់ទងទៅនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្ស ដែលធ្វើឲ្យប្រទេសមានសន្តិភាពនិងការអភិវឌ្ឍ ពលរដ្ឋនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានសំដែងស្វាគមន៍យ៉ាងដូច្នេះថា។  

សូមបញ្ជាក់ថានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅស្វាយរៀងចាប់ពីថ្ងៃទី២១ រហូតមកដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ នេះនៅទូទាំងខេត្ត ទទួលបានសន្តិសុខ និងស្ថេរភាពល្អប្រសើរ ដោយគណបក្សនយោបាយនីមួយៗ បានគោរពតាមការណែនាំរបស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រួមនិង ការចូលរួមការពារសន្តិសុខពីគណៈបញ្ជាការឯកភាពខេត្តផងដែរ ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm