ធនាគារជាតិពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពារអតិថិជន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ

2026/11/27 12:07:38 pm        91

ធនាគារជាតិនៃកម្ពុជា ពង្រឹងកិច្ចសហការអភិវឌ្ឍ និងពង្រីក​វិសាល​ភាព​ចំណេះ​ដឹង​លើ​ផ្នែក​ហិរញ្ញ​វត្ថុ និង​កិច្ចការពារអតិថិជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និង​ការ​លើក​កម្ពស់​បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកបណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារ​ជាតិ​នៃ​កម្ពុជា​លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ការទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ​ ប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់ អ្នក​ប្រើ​ប្រាស់​ជាពិសេសសិទ្ធិទទួលបានការ ការពារដោយច្បាប់ពីភាគីពាក់ព័ន្ធក្នុងវិស័យ ដើម្បីធានា​នូវ​ទំនុកចិត្តសាធារណៈជនមកលើប្រព័ន្ធធនាគារ។ ទន្ទឹមនិងការពង្រីក វិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹង​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ទំនួលខុសត្រូវ ភាព​ងាយ​ស្រួល និងរហ័សទាន់ចិត្ត និងការកាត់បន្ថយតម្លៃប្រតិបត្តិការ ជាពិសេស​តាម​រយៈថ្នាល​ឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ និងចំណេះដឹងផ្នែកឌីជីថល ជាច្រើន ដល់ប្រជាជនកម្ពុជា។

លោកអគ្គនាយករូបនេះ បន្តថា ទោះបីជាការរីកចំរើននៃប្រព័ន្ធបច្ចេកវិទ្យា ជាមួយវិស័យហិរញ្ញវត្ថុថ្នាលឌីជីថល ប្រៀបបាន នឹងអាវុធមុខពីរ ប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងកាត់បន្ថយថ្លៃប្រតិបត្តិការ ខណៈបច្ចេក វិទ្យាហិរញ្ញវត្ថុក៏បង្កឱ្យមានហានិភ័យមួយចំនួនដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណ លេខគណនីរបស់អតិថិជន កម្ចីខុសច្បាប់តាម​អនឡាញ ដែលមានអត្រាការប្រាក់ខ្ពស់លើសលប់ និងការគំរាមកំហែងជាដើម។

លោកបណ្ឌិតបញ្ជាក់ថា សព្វថ្ងៃនេះបើទោះបីមានការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធយ៉ាងសកម្ម ទាំងរូបភាពផ្សព្វផ្សាយដល់ទីកន្លែង និងតាមប្រព័ន្ធឌីជីថល តាមរយៈបណ្តាញសង្គម កម្ចីខុសច្បាប់បាននិងកំពុងកើតមាននៅតាម មូលដ្ឋាន ដែលនាំឱ្យប្រជាពលរដ្ឋ​រងការជំពាក់បំណុលលើសលប់ដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត និងបង្កផលអវិជ្ជមានដល់ មូលដ្ឋាន និងការអភិវឌ្ឍសង្គម ឬមានការចុះផ្សាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យយល់ច្រឡំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្លូវការ។ បញ្ហានេះដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ប្រជាពលរដ្ឋងាយនឹងប្រឈមមុខធ្លាក់ខ្លួននឹងអន្ទាក់ជាមួយនឹងកម្ចី ខុសច្បាប់ ដែលមានលក្ខណៈបោកប្រាស់ ការគំរាមកំហែង គៀបសង្កត់ សម្ពាធផ្លូវចិត្ត ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ​ខុសគោលការណ៍ និងទ្រព្យសម្បត្តិអាចត្រូវបានរឹបអូស ដោយពុំឆ្លងកាត់ពីប្រព័ន្ធតុលាការជាដើម។

ការណ៍នេះទើបធនាគារជាតិនៃកម្ពុជា បន្តបើកសិក្ខាសាលា ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដើម្បីរួម គ្នាបង្ការ ទប់ស្កាត់កម្ចីខុសច្បាប់ ក្នុងគោលដៅជួយជីវភាពប្រជាពលរដ្ឋមានស្ថានភាពល្អប្រសើរជាលំដាប់ និងប្រើប្រាស់សេវាហិរញ្ញ វត្ថុផ្លូវការជាប្រយោជន៍សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាធាតុចូលដ៏សំខាន់ក្នុងការលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ
2026/11/27 01:13:12 pm        1
ជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/27 01:03:46 pm        1
ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
2026/11/27 12:54:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ

2026/11/27 01:13:12 pm
​ជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/27 01:03:46 pm
​ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
2026/11/27 12:54:12 pm
​មន្រ្តី គ.ជ.ប ក្រើនរំឭកពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះខិតជិតដល់ថ្ងៃបិទបញ្ចប់
2026/11/27 12:46:55 pm
​ក្រសួងការងារ និងសហជីព រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និង​បរិយាកាស​ការងារ​គ្មាន​ការ​បៀត​បៀន​តាម​រោងចក្រ
2026/11/27 12:28:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm