វិស័យឯកជន៖ ផលិតផលក្នុងស្រុកនឹងអាចស្រេចបាន ៨០% ស្រប​តាម​ការ​លើក​ទឹកចិត្ត​រាជរដ្ឋាភិបាល

2026/11/27 12:16:01 pm        102

វិស័យឯកជន រំពឹងថា កម្ពុជានឹងមានផលិតផលក្នុងស្រុកអាចនឹងឈានដល់ ៨០ ភាគរយ តាម​ការគ្រោងទុករបស់ប្រមុខរាជរដ្ឋាភិបាល ខណៈបច្ចុប្បន្នចលនា​នៃផលិតក្នុង​ស្រុក​កំពុង​បន្ត​ការ​កើនឡើង និងស្របពេលរាជរដ្ឋាភិបាលបានលើកទឹកចិត្ត ជាពិសេសការបន្ធូរ បន្ថយ​ផ្នែក​ពន្ធ​លើ​ប្រព័ន្ធ​អេកូស៊ី​សស្តែម (Eco-System)។



 ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការផលិត កម្មនៃសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក នេះថា ជុំវិញ​ផលិតកម្មក្នុងស្រុកឃើញថា បច្ចុប្បន្នបានកំពុងមាននិន្នាការកើនឡើង និង ទទួលបានការគាំទ្រខ្លាំងជាងមុនពីពលរដ្ឋកម្ពុជា ជាពិសេសបន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានជំរុញឱ្យមានការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកប្រើប្រាស់ និងការពង្រឹងសមត្ថភាពផលិតកម្មផ្ទៃក្នុងនៃផលិតកម្មក្នុងស្រុកផងដែរ។ 

ឧកញ៉ាបណ្ឌិត បន្តថា គិតមកដល់ម៉ោងនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើន បានកំពុងបើកទូលាយ ដែលក្នុង នោះវិស័យឯកជនត្រូវតែដើរឱ្យទាន់ នូវអ្វីដែលរាជរដ្ឋាភិបាលបានកំពុងគាំទ្រ ជាពិសេសការលើកទឹកចិត្ត និងការបន្ធូរបន្ថយផ្នែកពន្ធនៅ លើប្រព័ន្ធអេកូស៊ីសស្តែម (Eco-System) ដែលជាការបំពេញកំលាំងផលិតក្នុងស្រុកឱ្យឈានទៅសម្រេច តាមការគ្រោងទុករបស់ ប្រមុខរាជរដ្ឋាភិបាល ឱ្យស្ថិតនៅក្នុងរង្វង់ប្រមាណ ៨០ ភាគរយ នៅត្រឹមរយៈពេល ១០ ឆ្នាំខាងមុខ។ បញ្ហានេះឧកញ៉ាបណ្ឌិត រំពឹងថា កម្ពុជានឹងអាចឈានទៅសម្រេចបាន ប៉ុន្តែសូមឱ្យពលរដ្ឋកម្ពុជាគាំទ្រនូវផលិតផលខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីរុញកំលាំងផលិតក្នុងស្រុក ឱ្យកាន់តែខ្លាំងក្លា។

សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរ ថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងក្នុងពិធីបើកពិព័រណ៍ ផលិតផលខ្មែរលើកទី៤, អំពីការវិវឌ្ឍរីកចម្រើនក្នុងវិស័យផលិតកម្ម ខណៈពីមុនកម្ពុជាធ្លាប់តែទិញផលិតផលសម្រេច និងគ្រឿងបង្គុំពី បរទេស ប៉ុន្តែបច្ចុប្បន្នទោះបីជាផលិតផលមួយចំនួនដូចជា គ្រឿងបង្គុំនៅនាំចូលក៏ដោយ ក៏កម្ពុជានាំយកផលិតផលទាំងនោះយកមក កែច្នៃក្នុងស្រុក ដោយអាចចាត់ទុកថា ជាផលិតផលដែលផលិតនៅកម្ពុជា ឬហៅថា «Made in Cambodia»។ បញ្ហានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញផលិតផលកម្ពុជាឈានដល់ ៨០ ភាគរយ ដាក់លក់នៅទីផ្សារក្នុងប្រទេស នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខ និង ២០ ភាគរយ ជាផលិតផលនាំចូលពីក្រៅប្រទេស។ សម្តេចមហាបវរធិបតី បានបន្ថែមថា បច្ចុប្បន្នប្រជាជនខ្មែរនៅក្រៅប្រទេស ដែលបើកហាងដូចជា នៅកាណាដា សហរដ្ឋអាមេរិកជាដើម គឺពួកគាត់ចង់បានផលិតផលខ្មែរយកទៅដាក់តាំងលក់ ជាក់ស្ដែងមកដល់ ពេលនេះ អង្ករកម្ពុជាបាននាំចេញរួចហើយ និងបានដាក់លក់នៅក្រៅប្រទេស នឹងថ្ងៃក្រោយ សម្តេចចង់ឱ្យ ផលិតផលផ្សេងៗដូចជា ទឹកត្រី ត្រីខ មី និងនំខ្មែរជាដើម ជំរុញនាំចេញឱ្យបានច្រើន តាមច្រកសហគមន៍ខ្មែរនៅក្រៅប្រទេសនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ
2026/11/27 01:13:12 pm        1
ជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/27 01:03:46 pm        1
ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
2026/11/27 12:54:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ

2026/11/27 01:13:12 pm
​ជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/27 01:03:46 pm
​ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
2026/11/27 12:54:12 pm
​មន្រ្តី គ.ជ.ប ក្រើនរំឭកពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះខិតជិតដល់ថ្ងៃបិទបញ្ចប់
2026/11/27 12:46:55 pm
​ក្រសួងការងារ និងសហជីព រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និង​បរិយាកាស​ការងារ​គ្មាន​ការ​បៀត​បៀន​តាម​រោងចក្រ
2026/11/27 12:28:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm