សម្តេចធិបតី៖ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ

2026/11/27 01:40:33 pm        67

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា មូលដ្ឋានសេដ្ឋកម្ពុជាបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយ និងរឹងមាំដែលអាចចាប់យកវិស័យឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់តាមរយៈការដាក់ចេញ និងអនុវត្តយ៉ាងសកម្មទាន់ពេលនូវគោលនយោបាយត្រឹមត្រូវមុតស្រួច និងចំទិសដៅ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា២០២៦ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ចំពោះវិស័យសេដ្ឋកិច្ចជាតិ កម្ពុជាបានប្រែក្លាយពីការអនុវត្តសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ពីសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចទូលំទូ លាយពីប្រទេសមានទំនាក់ទំនងតិចទួចពីសហគមន៍អន្តរជាតិទៅជាប្រទេសមានសមាហរណកម្មពេញលេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និង រឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម និង ទាន់ពេល នូវគោលនយោបាយ ត្រឹមត្រូវ, មុតស្រួច និង ចំទិសដៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស, ជាពិសេសចរន្តសកលធំៗចំនួន ៥ ដែលកំពុងមានឥទ្ធិពលមកលើដំណើរការ​នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន ៖ ទី១. ការប្រែប្រួលសណ្តាប់ធ្នាប់សកល, ទាំងក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ; ទី២. សេដ្ឋកិច្ចសកល ដែលកំពុងនាំមុខដោយអាស៊ី, ការរីកលូតលាស់ទីក្រុង, និង សង្គមវ័យចំណាស់; ទី៣. ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ក្នុងបរិការណ៍​បដិវត្ត​ឧស្សាហកម្មទី៤; ទី៤. ការប្រែប្រួលអាកាសធាតុ និង ការរេចរឹលធនធានធម្មជាតិ; និង ទី៥. ការកើនឡើងថ្លៃខ្ចី នៃហិរញ្ញប្បទានអភិវឌ្ឍ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់​ខ្ពស់​ចំពោះការកែលម្អបន្ថែមទៀតនូវបរិយាកាសប្រកួតប្រជែងនយោបាយ ផ្អែកលើគោលការណ៍​ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីខាងក្រៅ, ការពង្រឹងសមត្ថ​ភាព និងគណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច, គុណា​ធិប​តេយ្យ និង «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន និង ការជំរុញការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព ផ្អែកលើគោលការណ៍​ទីផ្សារបើកចំហ និង គាំទ្រវិស័យឯកជន។

ទាក់ទងនឹងសេដ្ឋកិច្ចនៅកម្ពុជានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលេចឡើងអំពីភាពរីក ចម្រើនរបស់កម្ពុជាមុនបញ្ហាកូវីដ១៩ ដោយពេលនោះ សេដ្ឋកិច្ចកម្ពុជាបានឡើងដល់រង្វង់ជាង៨ភាគរយ ក្នុងមួយឆ្នាំ៕ អត្ថបទ៖ បាន ចក់

 

អត្ថបទដែលទាក់ទង

សម្តេចធិបតី៖ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ
2026/11/27 01:40:33 pm        1
ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/11/27 01:31:25 pm        1
កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ
2026/11/27 01:13:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី៖ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ

2026/11/27 01:40:33 pm
​ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/11/27 01:31:25 pm
​កម្ពុជា-ថៃ ឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ មានការចូលរួមពីគណៈកម្មការ UNCLOS ដើម្បីដោះស្រាយបញ្ហា និងការកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ
2026/11/27 01:13:12 pm
​ជនជាតិឥណ្ឌូនេស៊ី ៧៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/27 01:03:46 pm
​ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ
2026/11/27 12:54:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm