ភ្នំពេញក្រោន ត្រូវបានបង្អាក់ដំណើរឡើងវគ្គបន្ដជាថ្មី ដោយក្រុមម្ចាស់ផ្ទះ Kuching City

2026/11/27 02:19:46 pm        115

ក្លិបភ្នំពេញក្រោន បានខកខានឱកាសកក់កៅអីវគ្គបន្ដជាថ្មី ក្នុង​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់​ក្លិប​បាល់​ទាត់​លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ពូលH បន្ទាប់​ពី​រង​បរាជ័យ​ទល់​ក្រុមម្ចាស់ផ្ទះ Kuching City របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ នៅក្នុងជំនួប​ជើងទី២ ​កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ នៅកីឡដ្ឋាន Taha Ariffin។

បន្ទាប់ពីយកឈ្នះ ២-១ ក្នុងដី កាលពីជើងទី១ ភ្នំពេញក្រោន ធ្វើមិនបានល្អឡើយ សម្រាប់ជំនួបជើងទី២ ក្រៅដីទល់ក្រុមខ្លាំងរបស់ម៉ាឡេស៊ីនេះ ដោយត្រូវ Kuching City យកឈ្នះវិញ ៣គ្រាប់ ដែលរកបានដោយកីឡាករ Safawi Rasid នៅនាទី៣២, កីឡាករ Jerome Mpacko នៅនាទី៧៥ និងកីឡាករ Dylan Wenzel-Halls នៅនាទី៩០+២។

នេះគឺជាលើកទី២ ហើយ ដែលភ្នំពេញក្រោន ត្រូវខកខានឱកាសកក់កៅអីវគ្គបន្ដ បន្ទាប់ពីទទួលបានជ័យជម្នះ ៣ប្រកួតជាប់ៗគ្នា មាន ៩ពិន្ទុពេញ ពួកគេត្រូវការត្រឹម ៣ពិន្ទុទៀតបានឡើងវគ្គបន្ដ តែ ២ប្រកួតចុងក្រោយ ក្រុមសិង្ហក្រហមតំណាងកម្ពុជា បានរងបរាជ័យជាបន្ដបន្ទាប់ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Kitchee របស់ហុងកុង កាលពីថ្មីៗ។

ទោះបីបរាជ័យ តែភ្នំពេញក្រោន នៅតែរក្សាតំណែងកំពូលតារាង ដោយមាន ៩ពិន្ទុ លើក្រុម Kuching City និងក្រុម Gangwon FC របស់កូរ៉េខាងត្បូង ដែលមាន ៧ពិន្ទុស្មើគ្នា។ បែបនេះក្ដី ភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ក្នុងការប្រកួតចុងក្រោយទល់ក្រុមភ្ញៀវ Gangwon FC ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គបន្ដ នៃពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

អត្តពលកម្មកម្ពុជាចំនួន ៣រូប ត្រៀមប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សកលវិទ្យាល័យ​អាស៊ាន​ នៅប្រទេសម៉ាឡេស៊ី
2026/11/27 02:34:21 pm        1
ភ្នំពេញក្រោន ត្រូវបានបង្អាក់ដំណើរឡើងវគ្គបន្ដជាថ្មី ដោយក្រុមម្ចាស់ផ្ទះ Kuching City
2026/11/27 02:19:46 pm        1
ប្រធាន Legends Tour ភ្ញាក់ផ្អើលក្រោយមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើល ពេល​ទស្សន​កិច្ច​នៅ​តំបន់អង្គរ
2026/11/27 10:45:41 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន ដើម្បី​ពង្រីក​ការ​តភ្ជាប់អន្តរជាតិ

2026/11/27 03:24:28 pm
​អត្តពលកម្មកម្ពុជាចំនួន ៣រូប ត្រៀមប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សកលវិទ្យាល័យ​អាស៊ាន​ នៅប្រទេសម៉ាឡេស៊ី
2026/11/27 02:34:21 pm
​ភ្នំពេញក្រោន ត្រូវបានបង្អាក់ដំណើរឡើងវគ្គបន្ដជាថ្មី ដោយក្រុមម្ចាស់ផ្ទះ Kuching City
2026/11/27 02:19:46 pm
​សម្តេចធិបតី៖ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ
2026/11/27 01:40:33 pm
​ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ធំៗពីរទៀត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/11/27 01:31:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 07:24:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 09:37:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm