នគរបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា

2026/11/28 11:08:02 am        76

នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើបង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា ក្រោយបង្ក្រាបបានជាបន្តបន្ទាប់ ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោ ខណ្ឌទួលគោក និង ខណ្ឌឫស្សីកែវ រយៈពេល ៤ថ្ងៃ គិតចាប់ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ២០២៦ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបទល្មើស៥ករណីផ្សេងគ្នា ក្នុងនោះមានសារធាតុញៀន ៤នាក់ ។

លោកវរសេនីយ៍ឯក ម៉ម សាវន បញ្ជាក់ឲ្យដឹងថា ការបង្ក្រាបបទល្មើសទាំង ០៥ករណី ឃាត់ជនសង្ស័យ ២២នាក់ ក្នុងនោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប ១ករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាន់កាប់អាវុធខុសច្បាប់ ( ដាវកែច្នៃ និង ដំបង) ឃាត់ ១១នាក់ បង្កឡើងដោយក្មេងទំនើងធីម សាលាបុណ្យដីតូច SLB DT ។ ខណ្ឌទួលគោក បង្ក្រាប ១ករណី លួចម៉ូតូ ឃាត់ ម្នាក់ , ខណ្ឌឫស្សីកែវ ១ ករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឃាត់ខ្លួន ៣នាក់ និងខណ្ឌដង្កោ ២ ករណី ហឹង្សាចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងធីម សាលាបុណ្យ ដីតូច SLB DT និង ក្រុមខ្លាំង JJT ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ។

ចំពោះជនសង្ស័យទាំង ២២នាក់នេះ និង វត្ថុតាងពាក់ព័ន្ធ ជំនាញការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ និង តាមបណ្តាខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ។ ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចជំនាញកំពុងតាមចាប់បន្តទៀត៕ អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួបរិស្ថាន៖ តួនាទីស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ស្អាត បៃតង និងចីរ​​​ភា​ព​​​​​នៅ​​​​កម្ពុជា
2026/11/28 11:24:47 am        1
នគរបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា
2026/11/28 11:08:02 am        1
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» គ្រោងរៀបចំប្រមាណជាង ៣០០ស្តង់ នៅ​ពាក់​កណ្តាល​ខែធ្នូ
2026/11/28 10:30:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួបរិស្ថាន៖ តួនាទីស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ស្អាត បៃតង និងចីរ​​​ភា​ព​​​​​នៅ​​​​កម្ពុជា

2026/11/28 11:24:47 am
​នគរបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា
2026/11/28 11:08:02 am
​«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» គ្រោងរៀបចំប្រមាណជាង ៣០០ស្តង់ នៅ​ពាក់​កណ្តាល​ខែធ្នូ
2026/11/28 10:30:54 am
​កងទ័ពយេម៉ែន អះអាងថាបានសម្លាប់ ឬធ្វើឲ្យរងរបួសសមាជិកក្រុមហ៊ូទី១២១នាក់ក្នុងការវាយប្រហារ៧២៦លើក
2026/11/28 10:04:43 am
​អ៊ុយក្រែន សាទរប្រតិបត្តិការថ្មីខណៈចំនួនអ្នកស្លាប់និងរបួសខាងភាគីរុស្ស៊ីកើនឡើងខ្ពស់
2026/11/28 09:45:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm