ឯកឧត្ដម ហ៊ុន ម៉ានី៖ យុទ្ធនាការភ្នំពេញស្អាត បានពង្រីក​គោលដៅ​ដល់​កម្រិត​លើស​ពី​បញ្ហា​បរិស្ថាន

2026/11/28 11:39:59 am        72

យុទ្ធនាការភ្នំពេញស្អាត ជាយុទ្ធនាការដែលតែងរៀបចំឡើងប្រចាំឆ្នាំ រៀងរាល់ខែវិច្ឆិកា។ យុទ្ធនាការ​ផ្តើមពីដំបូងនៅឆ្នាំ២០១៧ ដែលពេលនោះ ជាការបង្វែរ​ឱ្យ​ប្រជាពលរដ្ឋ​គិត​លើ​បញ្ហា​បរិស្ថាន។ ឈានដល់ឆ្នាំ២០២៦នេះវិញ យុទ្ធនាការភ្នំពេញស្អាត បានពង្រីកវិសាល​លើស​ពី​បញ្ហា​បរិស្ថាន។ យុទ្ធនាការផ្តោតបន្ថែម លើ ការគិតស្អាត ឥរិយាបថស្អាត ការ​ប្រតិបត្តិស្អាត​សម្រាប់​ការរួ​ម​គ្នាកសាងសង្គមជាតិកម្ពុជា ឱ្យកាន់តែល្អប្រសើរ។

ផ្តើមបើកយុទ្ធនាការនាដើមខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្មវិធីយុទ្ធនាការភ្នំពេញស្អាតបានស្រូបទាញសាធារណជន ពិសេសយុវជនប្រមាណ ៣ ០០០នាក់ចូលរួមស្តាប់ ចូលរួមសមាធិ ដែលមានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមវង្សា គូ សុភាព និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

ក្រោយចប់កម្មវិធី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា យុទ្ធនាការភ្នំពេញស្អាត ជាយុទ្ធនាការមួយ ដែលមានការចូលរួមពីគ្រប់ភាគី ទាំងរដ្ឋ ឯកជន ដែលមានការគិតជារួមមួយគឺដើម្បីកម្ពុជាមានភាពស្អាត។ ឯក ឧត្តម ឧបនាយករដ្ឋមន្ត្រី បានរម្លឹកថា យុទ្ធនាការភ្នំពេញស្អាតក្នុងឆ្នាំដំបូង ជាយុទ្ធនាការដែលផ្តោតលើបញ្ហាបរិស្ថា ន។ បច្ចុប្បន្នយុទ្ធនាការមួយនេះ បានពង្រីកគោលដៅរបស់ខ្លួន ដែលលើសពីបញ្ហាបរិស្ថាន។ យុទ្ធនាការភ្នំពេញ ស្អាត បានវិវត្តដល់ការគិតស្អាត អកប្បកិរិយាស្អាត ដែលគ្រប់កោសិកាសង្គមកម្ពុជា ត្រូវចូលរួមដើម្បីសង្គមជាតិកម្ពុ ជាកាន់តែប្រសើរ។

គួរបញ្ជាក់ថា យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បានរៀបចំពិធីបើកសម្ពោធយុទ្ធនាការជាផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ដោយបានប្រកាសដាក់ចេញនូវផែនការសកម្មភាពផ្តោតលើគោលគំនិតស្នូល៣ ប្រតិបត្តិស្អាត ចិត្តស្អាត ឥរិយាបថស្អាត។ យុទ្ធនាការប្រចាំឆ្នាំនេះ មានគោលដៅជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមកសាងសង្គមស្អាតស្អំ ទាំងផ្នែកបរិស្ថាន ស្មារតី និងការប្រកបអាជីវកម្មប្រកបដោយសីលធម៌៕ អត្ថបទ៖ គឹម ហុក




អត្ថបទដែលទាក់ទង

ឯកឧត្ដម ហ៊ុន ម៉ានី៖ យុទ្ធនាការភ្នំពេញស្អាត បានពង្រីក​គោលដៅ​ដល់​កម្រិត​លើស​ពី​បញ្ហា​បរិស្ថាន
2026/11/28 11:39:59 am        1
រដ្ឋមន្រ្តីក្រសួបរិស្ថាន៖ តួនាទីស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ស្អាត បៃតង និងចីរ​​​ភា​ព​​​​​នៅ​​​​កម្ពុជា
2026/11/28 11:24:47 am        1
នគរបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា
2026/11/28 11:08:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្ដម ហ៊ុន ម៉ានី៖ យុទ្ធនាការភ្នំពេញស្អាត បានពង្រីក​គោលដៅ​ដល់​កម្រិត​លើស​ពី​បញ្ហា​បរិស្ថាន

2026/11/28 11:39:59 am
​រដ្ឋមន្រ្តីក្រសួបរិស្ថាន៖ តួនាទីស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ស្អាត បៃតង និងចីរ​​​ភា​ព​​​​​នៅ​​​​កម្ពុជា
2026/11/28 11:24:47 am
​នគរបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើស ៥ករណីផ្សេងគ្នា
2026/11/28 11:08:02 am
​«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» គ្រោងរៀបចំប្រមាណជាង ៣០០ស្តង់ នៅ​ពាក់​កណ្តាល​ខែធ្នូ
2026/11/28 10:30:54 am
​កងទ័ពយេម៉ែន អះអាងថាបានសម្លាប់ ឬធ្វើឲ្យរងរបួសសមាជិកក្រុមហ៊ូទី១២១នាក់ក្នុងការវាយប្រហារ៧២៦លើក
2026/11/28 10:04:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm