ក្រុមគ្រូពេទ្យជួបជជែកគ្នា ចែករំលែកបទពិសោធន៍ ជំនាញវេជ្ជសាស្ត្រ ផ្នែកកុមារ ខណៈ​ជំងឺ​ផ្សេង​ៗ​ផ្ទុះ​ឆ្លង​គួរ​ឱ្យបារម្ភ

2026/11/28 12:40:17 pm        183

ក្រុមគ្រូពេទ្យកម្ពុជា ដែលស្ថិតក្នុងសមាគមគ្រូពេទ្យកុមារកម្ពុជា បានជួបជុំគ្នាដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​និម្មិត Zoom ដើម្បីចែករំលែកបទពិសោធន៍លើជំនាញវេជ្ជសាស្ត្រផ្នែកជំងឺកុមារ ដោយ​មាន​វា​គ្មិន​ដែល​ជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញៗ មកពីក្រៅប្រទេស និងក្នុងប្រទេសធ្វើបទបង្ហាញ ខណៈ​ជំងឺផ្សេងៗកំពុងផ្ទុះឆ្លងទាំងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោកគួរឲ្យព្រួយបារម្ភ។

ក្នុងសន្និសីទប្រចាំឆ្នាំស្តីពី វេជ្ជសាស្ត្រកុមារ លើកទី២៩ ក្រោមប្រធានបទ “រួមគ្នាជំរុញវឌ្ឍនភាព ការ​ថែទាំព្យាបាលកុមារ និងទារកទើបកើត” នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក​ជំទា​វសាស្ត្រា​ចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការចែករំលែក​បទ​ពិសោធន៍ និងការពង្រឹងសមត្ថភាពជំនាញវេជ្ជសាស្ត្រ ជារឿងចាំបាច់ ព្រោះក្នុងពេលបច្ចុប្បន្ន ជំងឺឆ្លង​កំពុងកើតឡើងច្រើន ខណៈនៅឆ្នាំ​នេះ​អត្រា​ស្លាប់​នៃកុ​មារ​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ច្រើន ដែលបញ្ហានេះ ទាមទារឲ្យពង្រឹងការធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ លាស់ ដើម្បី​សង្គ្រោះ​ព្យាបាលកុមារឲ្យបានទាន់ពេលវេលា។

លោកជំទាវ បានសង្កត់ធ្ងន់ថា ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងតាមរដូវកាល ដូចនេះតាមមន្ទីរពេទ្យ បើ​មិនទាន់យល់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ មិនចេះគ្រប់គ្រង និងមិនចេះវាយតម្លៃទៅលើជំងឺនេះ ត្រូវ​ពង្រឹង​សមត្ថភាពរបស់ខ្លួនឲ្យបានល្អ។

ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ សមាគមគ្រូពេទ្យកុមារកម្ពុជា បានលើកឡើងថា ជាបន្តបន្ទាប់​សមាគម​តែង​តែ​បាន​ចូលរួម​ជា​ប្រចាំក្នុងការរួមគ្នា ផ្ដួចផ្ដើមឲ្យមាននូវការបណ្ដុះបណ្ដាលផ្សេងៗ ចែករំលែកចំណេះដឹង ធ្វើ​នវានុវត្តន៍ជំនាញដល់សមាជិក សមាជិកា ក៏ដូចជាដល់បុគ្គលិក នៅតាមមន្ទីរពេទ្យជាតិ ថ្នាក់​ក្រោម​ជាតិ ព្រមទាំងដល់មន្ទីរពេទ្យឯកជន និងនិស្សិតបន្តវេន។ កិច្ចការនេះ បានផ្ដល់អ​ត្ថ​ប្រយោជន៍​ធំ​ធេងដល់អ្នកចូលរួមទទួលបានចំណេះដឹង ដើម្បីអនុវត្តការងារតាមនិយាមប្រតិបត្តិ។

ឯកឧត្តមបន្តថា ប្រធានបទសន្និសីទ នៅឆ្នាំនេះ គឺតម្រូវឲ្យវេជ្ជបណ្ឌិតម្នាក់ៗ ត្រូវបន្តការ​អភិវឌ្ឍ​នូវ​ចំណេះដឹងជំនាញ បង្កើតសមត្ថភាពវិជ្ជាជីវៈជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុននូវស្ថានភាព ដែលអាចកើតឡើង ដើម្បីបានត្រៀមទុកជាស្រេច នូវដំណោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់ ។

ក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានណែនាំដល់ក្រុមគ្រូពេទ្យគ្រប់រូបត្រូវធ្វើអំពើល្អដល់អ្នកជំងឺ មិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ គោរពសិទ្ធិ និងការសម្រេចចិត្តរបស់អ្នកជំងឺ និងត្រូវមានយុត្តិធម៌ និងសមធម៌ ៕ អត្ថបទ៖ បាន សុខរិទ្ធិ




អត្ថបទដែលទាក់ទង

ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm        1
នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm        1
ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការ​ផ្ទុះ នៅឯ​​​សាលាមធ្យមសិក្សា ភាគខាងកើត​អាហ្វហ្គានីស្ថាន បណ្ដាល​ឱ្យសិស្សស្លាប់ ឬរបួសជាច្រើន​នាក់​

2026/11/28 04:31:24 pm
​ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm
​នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm
​ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm
​យោធាអាមេរិក៖ ប្រព័ន្ធកុំព្យូទ័រគឺ​​សុវត្ថិភាព ក្រោយ​មាន​ព័ត៌មាន អំពីការលួចចូល​វេទិកាក្លោដ​របស់​​កងទ័ពអាកាស
2026/11/28 03:14:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm