អ៊ុយ​ក្រែ​ន​រិះគន់​លោក Henry Kissinger ដែល​និយាយ​ថា ​ប្រទេស​នេះ​ត្រូវ​ប្រគល់​ដី​ឲ្យ​រុស្ស៊ី​ដើម្បី​បញ្ចប់​ជម្លោះ

2022/05/26 05:30:36 pm        3.0 K

អ៊ុយក្រែន៖ រដ្ឋបុរស​អាមេរិក​លោក Henry Kissinger បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គួរតែ​លះបង់​ទឹកដី​ទៅ​ឲ្យ​រុស្ស៊ី​ដើម្បី​បញ្ចប់​ការ​លុកលុយ ហើយ​លោក​ខាង​លិច​គួរតែ​ចៀសវាង​ការស្វែងរក​ការ​បរាជ័យ​ដ៏​អាម៉ាស់​សម្រាប់​រុស្ស៊ី ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក​។ ​

អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​សម័យ​សង្គ្រាម​វៀតណាម​វ័យ​ ៩៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស​។ ​លោក Kissinger បាន​រំលឹក​លោក​ខាង​លិច​ពី​ទីតាំង​របស់​រុស្ស៊ី​នៅ​ក្នុង​តុល្យភាព​អំណាច​អឺរ៉ុប ហើយ​បាន​បង្ហើប​ថា អ៊ុយ​ក្រែ​ន​ត្រូវតែ​ចូល​មក​តុ​ចរចា​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​សារព័ត៌មាន The Telegraph បាន​ដកស្រង់​សម្តី​របស់​លោក​ថា ការចរចា​ត្រូវ​ចាប់ផ្តើម​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ មុន​ពេល​ស្ថាន​ការណ៍​បង្កើត​ឲ្យ​មាន​ភាព​ចលាចល​កាន់​តែ​ខ្លាំង និង​ភាព​តានតឹង​ដែល​នឹង​មិនអាច​ដោះស្រាយបាន​ដោយ​ងាយ​។ តាម​ឧត្ដមគតិ បន្ទាត់​បែងចែក​គួរតែ​ជា​ការ​ត្រលប់​ទៅ​ស្ថានភាព​ដើម​វិញ​។ ការ​រុញ​ឲ្យ​សង្គ្រាម​ឈាន​ហួស​ចំណុច​នោះ នឹង​មិនមែន​និយាយ​ពី​សេរីភាព​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​ជា​សង្គ្រាម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី​ខ្លួនឯង​។

​ស្ថានភាព​ដែល​មាន​ពីមុខ​ស្រាប់​សំដៅ​លើ​ការ​ស្ដារ​ស្ថានការណ៍​ឡើងវិញ នៅ​ពេល​ដែល​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់គ្រី​​មៀ​ជា​ផ្លូវការ និង​បាន​កាន់កាប់​ក្រៅផ្លូវការ​លើ​តំបន់​ភាគ​ខាងកើត​ទាំង២ ​របស់​អ៊ុយ​ក្រែ​ន​គឺ Luhansk និង Donetsk។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​រួច​មក​ហើយ​ថា ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​របស់​លោក​ សម្រាប់​ការ​ចាប់ផ្តើម​កិច្ចចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី គឺជា​ការ​ស្ដារ​ឡើងវិញ​នូវ​ព្រំដែន​មុន​ពេល​មានការ​វាយលុក​។ ​កាលពី​ថ្ងៃ​ពុធ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​លោក​ខាង​លិច​ ដែល​បាន​ស្នើ​ឲ្យ​អ៊ុយ​ក្រែ​ន​បោះបង់​ការគ្រប់គ្រង​លើ​តំបន់ ​ដែល​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm