សង្គមស៊ីវិលបង្ហាញសុទិដ្ឋិនិយមថា កម្ពុជា និងថៃ​នឹង​មាន​ដំណោះ​ស្រាយ​រួម​មួយ​ជាមួយ​គ្នា​លើ​បញ្ហា​ព្រំដែន​សមុទ្រ

2026/11/28 01:27:20 pm        200

សង្គមស៊ីវិល បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជា និងថៃ នឹង​មាន​ដំណោះ​ស្រាយ​រួម​មួយ​ជា​មួយ​គ្នា​លើ​បញ្ហា​ព្រំដែន​សមុទ្រ ខណៈដែលភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​ចម្រុះ​មួយ ដែលរួមមានសមាសភាពអ្នកជំនាញ និងសមាជិកនៃគណៈកម្មការ UNCLOS ដើម្បី​ដោះ​ស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ គឺនឹងមាន​ផល​វិជ្ជមាន​សម្រាប់​កិច្ច​ចរចាផ្សះផ្សារវាងភាគីទាំងពីរ។

លោក ហេង ម៉េងលី ប្រធានសមាគមលើកស្ទួយកសិករ បានសម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពីនីតិសមុទ្រ ដែលនេះជាដំណើរឆ្ពោះទៅរកភាពល្អប្រសើរកាន់តែច្រើន។ ភាគីកម្ពុជានិងថៃ បានឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​បន្ត​ឱ្យ​មាន​ការ​ចុះ​ទៅ​ភូមិសាស្ត្រ​ដែន​សមុទ្រ​ដើម្បី​ត្រួត​ពិនិត្យបន្ថែមទៅលើព្រំដែន។ ការចុះទៅតាមដែនកោះ និងដែនសមុទ្រ​រវាង​ប្រទេស​កម្ពុជា និងថៃ នឹងមានផលវិជ្ជមាន​សម្រាប់​កិច្ចចរចា​ផ្សះផ្សា​ដែល​ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មការ UNCLOS ។

ចំណែកលោក រិន សុភក្តិ ប្រធានសមាគមយុវជនអ្នកបន្តវេន បានថ្លែងថា នីតិវិធីផ្សះផ្សាដោយបង្ខំដែលកម្ពុជាបានដាក់ទៅគណៈកម្មការផ្សះផ្សា UNCLOS គឺទទួលបានលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។ ដោយនៅក្នុងកិច្ចប្រជុំ កម្ពុជាបានពន្យល់លម្អិតអំពីជំហរក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងជាពិសេសភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ ដែលរួមមានសមាសភាពអ្នកជំនាញមកពីភាគីទាំងសងខាង និងសមាជិកនៃគណៈកម្មការ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។

សូមជម្រាបថា ប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារកម្ពុជានិងថៃ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលបានប្រព្រឹត្តទៅ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ភាគីទាំងពីរ បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ ដែលរួមមានសមាសភាពអ្នកជំនាញមកពីភាគីទាំងសង ខាង និងសមាជិកនៃគណៈកម្មការ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ តាមរយៈកិច្ចប្រជុំបច្ចេកទេសដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់គណៈកម្មការ ភាគីទាំងពីរ បានឈានដល់ការយល់ដឹងរួមគ្នាលើសំណុំលក្ខខណ្ឌកំណត់ ដែលនឹងត្រូវយកមកអនុវត្តសម្រាប់ការកំណត់ព្រំដែនសមុទ្រ៕ អត្ថបទ៖ វង្ស សុភាព



អត្ថបទដែលទាក់ទង

ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm        1
នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm        1
ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការ​ផ្ទុះ នៅឯ​​​សាលាមធ្យមសិក្សា ភាគខាងកើត​អាហ្វហ្គានីស្ថាន បណ្ដាល​ឱ្យសិស្សស្លាប់ ឬរបួសជាច្រើន​នាក់​

2026/11/28 04:31:24 pm
​ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm
​នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm
​ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm
​យោធាអាមេរិក៖ ប្រព័ន្ធកុំព្យូទ័រគឺ​​សុវត្ថិភាព ក្រោយ​មាន​ព័ត៌មាន អំពីការលួចចូល​វេទិកាក្លោដ​របស់​​កងទ័ពអាកាស
2026/11/28 03:14:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm