អ្នកជំនាញ៖ ការចាកចេញពី LDC នៅឆ្នាំ២០២៩ នឹងក្លាយជាឱកាសថ្មីសម្រាប់ជំរុញការអភិវឌ្ឍកម្ពុជាបន្ថែមទៀត

2026/11/28 01:52:32 pm        146

អ្នកជំនាញជឿជាក់ថា ការកំណត់ឆ្នាំ២០២៩ ជាគោលដៅសម្រាប់កម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច(LDC) គឺជាការបើកទំព័រថ្មី និងបង្កើតឱកាសបន្ថែមសម្រាប់ប្រទេសជាតិ ក្នុងការពង្រឹងសមត្ថភាពសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រុមអ្នកជំនាញបានកោតសរសើរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ឆ្នាំ២០២៩ ជាគោលដៅសម្រាប់កម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ដោយចាត់ទុកថា ជាពេលវេលាសមស្រប និងបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការឈានទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញយល់ឃើញថា ការចាកចេញពីឋានៈ LDC នឹងអាចបង្កើតឱកាសថ្មីៗសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនធំៗដែលមានគុណភាព ជំរុញការបង្កើនភាពជាម្ចាស់លើសេដ្ឋកិច្ចជាតិ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។

ដើម្បីធានាឱ្យការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច(LDC)របស់កម្ពុជាប្រព្រឹត្តទៅដោយរលូន និងមានចីរភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអន្តរកាលដោយរលូន(Smooth Transition Strategy: STS) ដែលមានគោលនយោបាយសំខាន់ៗចំនួន៥ រួមមាន ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកៀរគរធនធានក្នុងស្រុក, ការពង្រីកពាណិជ្ជកម្ម និងពង្រឹងខ្សែច្រវាក់ផលិតកម្ម, ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងអភិវឌ្ឍធនធានមនុស្ស, ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។

យុទ្ធសាស្ត្រនេះត្រូវអនុវត្តជាពីរដំណាក់កាល គឺចន្លោះឆ្នាំ២០២៧-២០២៩ ផ្តោតលើការគ្រប់គ្រងការផ្លាស់ប្តូរ និងកាត់បន្ថយហានិភ័យ ខណៈដំណាក់កាលក្រោយឆ្នាំ២០២៩ ផ្តោតលើការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងប្រកបដោយចីរភាព៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm        1
នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm        1
ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការ​ផ្ទុះ នៅឯ​​​សាលាមធ្យមសិក្សា ភាគខាងកើត​អាហ្វហ្គានីស្ថាន បណ្ដាល​ឱ្យសិស្សស្លាប់ ឬរបួសជាច្រើន​នាក់​

2026/11/28 04:31:24 pm
​ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm
​នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm
​ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm
​យោធាអាមេរិក៖ ប្រព័ន្ធកុំព្យូទ័រគឺ​​សុវត្ថិភាព ក្រោយ​មាន​ព័ត៌មាន អំពីការលួចចូល​វេទិកាក្លោដ​របស់​​កងទ័ពអាកាស
2026/11/28 03:14:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm