កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

2026/11/28 02:20:33 pm        158

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី មីយ៉ាន់ម៉ា-កម្ពុជា ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា​​ កន្លងទៅ។ ឯកឧត្តមប្រធានាធិបតី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសបានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលដែលប្រទេសទាំងពីរបានសម្រេចរួមគ្នា។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ា​ មានបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី ជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ កម្ពុជា-មីយ៉ាន់ម៉ា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពជាច្រើនទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពគ្នាជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិ និង សន្តិសុខ, អប់រំ, ទេសចរណ៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា​ជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែង សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។​ ជាមួយគ្នានេះ,​ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងសកលផងដែរ៕

អត្ថបទដែលទាក់ទង

ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm        1
នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm        1
ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការ​ផ្ទុះ នៅឯ​​​សាលាមធ្យមសិក្សា ភាគខាងកើត​អាហ្វហ្គានីស្ថាន បណ្ដាល​ឱ្យសិស្សស្លាប់ ឬរបួសជាច្រើន​នាក់​

2026/11/28 04:31:24 pm
​ខួប៨ឆ្នាំ នៃល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់យូណេស្កូ
2026/11/28 03:50:34 pm
​នាវាទេសចរណ៍ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​
2026/11/28 03:37:26 pm
​ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ
2026/11/28 03:22:29 pm
​យោធាអាមេរិក៖ ប្រព័ន្ធកុំព្យូទ័រគឺ​​សុវត្ថិភាព ក្រោយ​មាន​ព័ត៌មាន អំពីការលួចចូល​វេទិកាក្លោដ​របស់​​កងទ័ពអាកាស
2026/11/28 03:14:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 01:08:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm