ផ្សាររាត្រីឥណ្ឌូនេស៊ី ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា

2026/11/29 10:52:48 am        171

ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបើកសម្ពោធព្រឹត្តិការណ៍ «ផ្សារ​រាត្រី​ឥណ្ឌូនេស៊ី​» ​លើកទី២ ប្រចាំឆ្នាំនេះ នៅវិថីថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក គ្រីស្នាជី (Krishnajie) ភារធារីស្តីទីនៃស្ថានទូតឥណ្ឌូនេស៊ី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កាតឺ ម៉ូហាម៉ាដ ណូសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ីមរ៉ាន់ ហាសាន់ អភិបាល​រងរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីនេះ លោក គ្រីស្នាជី (Krishnajie) បានឱ្យដឹងថា គំនិតផ្តួច​ផ្តើម​ដែល​ចាប់​ផ្តើម​តាំ​ង​ពី​ឆ្នាំ​២០២៤នេះ គឺជាវេទិកាដ៏សំខាន់ក្នុងការផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌​ឥណ្ឌូនេស៊ី ព្រមទាំងជំរុញការជួបជុំ និងការស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ​និងភ្ញៀវទេសចរអន្តរជាតិ។

បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រភពនាំចូលធំជាងគេទី៦ មកកាន់កម្ពុជា ដែលមាន​ទំហំ​នាំចេ​ញ​សរុប​ចំនួន​ ១,០២១ ពាន់លានដុល្លារអាម៉េរិក គិតក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦។ ផលិត​ផល​ឥណ្ឌូនេ​ស៊ី​ជាច្រើន ដូចជា អាហារសម្រន់ មីកញ្ចប់ ឱសថ និងផលិតផលថែរក្សាខ្លួន កំពុង​ទទួល​បាន​ការ​គាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា។

ក្នុងឱកាស​បើកសម្ពោធ ស្ថានទូតបានប្រគល់វិញ្ញាបនបត្រ Duta Rasa Nusantara ដល់​ភោជនីយដ្ឋាន​ឥណ្ឌូនេស៊ីចំនួនពីរនៅក្បែរព្រះបរមរាជវាំង គឺភោជនីយដ្ឋាន Padang Nusantara និង Nong & Krong ដើម្បីលើកកម្ពស់បេតិកភណ្ឌម្ហូបអាហារឥណ្ឌូនេស៊ី និង​ផ្តល់​ជម្រើសអាហារហាឡាល (Halal) ដល់សហគមន៍មូស្លីម និងភ្ញៀវទេសចរ។

សូមបញ្ជាក់ថា ក្រៅពីការតាំងបង្ហាញផលិតផល និងម្ហូបអាហារ ព្រឹត្តិការណ៍នេះ ក៏មាន​ការ​សម្តែង​របាំ តន្ត្រីប្រពៃណីឥណ្ឌូនេស៊ី ការចូលរួមច្រៀងពីតារាចម្រៀងកម្ពុជា ព្រមទាំងការ​សម្តែង​ក្បាច់​គុន​ប្រពៃណីឥណ្ឌូនេស៊ី ដោយកីឡាករកម្ពុជា ដែលបង្ហាញពីមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 



អត្ថបទដែលទាក់ទង

ផ្សាររាត្រីឥណ្ឌូនេស៊ី ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា
2026/11/29 10:52:48 am        1
ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់បានជាង ៤៤,២៩ លានម៉ែត្រគូប មិនឱ្យហូរ​ចូល​ទៅ​បំពុល​បរិស្ថាន ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ
2026/11/29 10:32:14 am        1
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ប្រារព្ធ​កម្មវិធី​សប្តាហ៍វប្បធម៌អរូបីនៃកម្ពុជា លើកទី២ ឆ្នាំ២០២៦
2026/11/29 10:24:15 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ ការស្លាប់របស់ជនជាតិអ៊ីតាលីនៅគូវ៉ែត អាចខូចទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និង EU

2026/11/29 12:41:48 pm
​លោក Netanyahuស្នើបង្កើតរដ្ឋាភិបាលឯកភាពជាតិ ជាទីដែលលោក Eisenkot ធ្វើជានាយករដ្ឋមន្រ្តីមុន
2026/11/29 11:58:34 am
​ការប៉ះទង្គិចគ្នាដោយហិង្សា​ បានកើតមាន អំឡុងបាតុកម្មនៅប្រទេសអាល់បានី
2026/11/29 11:56:38 am
​ផ្សាររាត្រីឥណ្ឌូនេស៊ី ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា
2026/11/29 10:52:48 am
​ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់បានជាង ៤៤,២៩ លានម៉ែត្រគូប មិនឱ្យហូរ​ចូល​ទៅ​បំពុល​បរិស្ថាន ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ
2026/11/29 10:32:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/29 05:08:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/29 08:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm