សមាជិក​គាំទ្រ​គណបក្សប្រឆាំង ៤៩នាក់ នៅស្រុកស្អាង សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

2026/11/29 02:36:45 pm        80

ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បាន​អញ្ជើញ​ចុះ​ទទួលស្វាគមន៍សមាជិកគាំទ្រគណបក្សភ្លើងទៀនចំនួន ៤៩នាក់ ដែលបានស្ម័គ្រ​ចិត្ត​ចូល​រួម​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល ក្រោម​ការ​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្តាល។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី​នឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលជានិច្ចកាល ថ្នាក់​ដឹក​នាំ​តែ​ង​តែ​យក​ចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុវត្ថិភាព និងជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ពេល​វេលា និងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

លោក រស់ ចំណាន ក៏បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែល​បាន​សម្រេច​ចិត្ត​ចូល​រួម​រស់​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ តាមរយៈ​ក្រុម​ការងារ​កសាង​បក្ស​គ្រប់​លំដាប់ថ្នាក់ ដោយមើលឃើញពីគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែល​បាន​លះ​បង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។

ជាពិសេស គុណូបការៈដ៏មិនអាចកាត់ថ្លៃបាន គឺការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបា​ន​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​លេញ​ផ្ទៃក្នុងប្រទេស និងលើកកម្ពស់កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​រហូត​មក​ដល់​សព្វថ្ងៃ។​

មិនតែប៉ុណ្ណោះ សម្តេចតេជោ បានរៀបចំយុវជនបន្តវេន ដើម្បីបន្តវេនដឹកនាំ និងថែ​រក្សា​សន្តិភាព​ជូន​ប្រទេស​ជាតិឱ្យមានភាពសុខសាន្តយូរអង្វែង មិនឱ្យជាន់ដានប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជា​ថ្មី​ទៀត​ឡើយ។​ ជាក់ស្តែង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋ​មន្ត្រី​ដ៏​ឆ្នើម ដែលពោរពេញដោយចំណេះដឹង គុណធម៌ និងស្មារតីស្នេហាជាតិមាតុភូមិយ៉ាងជ្រាលជ្រៅ បាន​បង្កើតនូវសមិទ្ធផល និងស្នាដៃថ្មីៗជាច្រើនឥតគណនា ដូចអ្វីដែល​យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ជាក់​ស្តែង និងមិនអាចបំភ្លៃបានឡើយ។

បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ទៅចែក​ជូន​ដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ដើម្បីជួយសម្រាល​បន្ទុក​ជីវភាព​ប្រចាំ​ថ្ងៃ​។

ជាកិច្ចបញ្ចប់សមាជិកថ្មីទើបចូលរួមរស់ជាមួយបក្ស និងប្រជា​ពលរដ្ឋ​ទទួល​អំណោយ​បាន​សម្តែង​នូវ​ក្តី​រំភើបរីករាយជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម គួច ចំរើន និងក្រុម​ការងារ​ព្រមទាំង​បាន​បួង​សួង​ជូន​ពរដល់ថ្នាក់ដឹកនាំទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការដឹកនាំ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕

អត្ថបទដែលទាក់ទង

សមាជិក​គាំទ្រ​គណបក្សប្រឆាំង ៤៩នាក់ នៅស្រុកស្អាង សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
2026/11/29 02:36:45 pm        1
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីប្រឡងជ្រើសរើសសមណនិស្សិត និង​និស្សិត​ឱ្យ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧
2026/11/29 12:59:58 pm        1
កងទ័ពជើងទឹកកម្ពុជាជិត ៤០០នាក់ចូលរួម«​សមយុទ្ធនាគមាស»​​ជាមួយ​កងទ័ពចិន​នៅ​ដែន​សមុទ្រ​កម្ពុជា​ក្នុង​ឆ្នាំ២០២៦​នេះ
2026/11/29 12:43:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិក​គាំទ្រ​គណបក្សប្រឆាំង ៤៩នាក់ នៅស្រុកស្អាង សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

2026/11/29 02:36:45 pm
​មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់យោធាមីយ៉ាន់ម៉ាលើសាលារៀន និងទីតាំងរៀបមង្គលការ
2026/11/29 02:16:09 pm
​ក្រុមឧទ្ទាមហ៊ូធីយេម៉ែនវាយប្រហារអាកាសយានដ្ឋាន និងរោងចក្រចម្រាញ់ប្រេងនៅក្រុង Riyadh
2026/11/29 02:14:18 pm
​ប្រមុខ WHO ថ្កោលទោសការសម្លាប់កម្មករក្រុមគ្រូពេទ្យគ្មានព្រំដែននៅតំបន់ហ្កាហ្សា
2026/11/29 02:10:59 pm
​ទឹកជំនន់បង្កឡើងដោយបាតុភូតអាកាសធាតុអែល នីញ៉ូ បានវាយប្រហារប៉េរូ និងអេក្វាឌ័រ
2026/11/29 02:07:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/29 02:42:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/29 08:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/29 02:29:45 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm