ក្នុងកិច្ចប្រជុំកំពូល​ ACMECS សម្តេចធិបតីបានលើកឡើងថា សន្តិភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់

2026/11/29 04:49:06 pm        177

នៅក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាបានលើកឡើងថា សន្តិភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​ ស្ដីពី “លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំ​កំពូល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-​ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២” បានឱ្យ​ដឹងថា កិច្ចប្រជុំកំពូលនេះ បាន​រៀប​ចំ​ឡើង​ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះ​ទៅ​រក​អេក​ម៉ិក​ដែល​មាន​ភាព​ឆ្លាតវៃ​ និងចីរភាព» ដោយវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំង ស្វែង​រក​មធ្យោបាយ​ដើម្បី​ជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និងបរិយាបន្ន។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី បានលើកឡើងថា សន្តិភាព គឺជាគ្រឹះ​នៃ​អ្វី​ៗ​ទាំង​អស់​។ ទន្ទឹមនេះ សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ត្រូវតែជាមូលដ្ឋាន​គ្រឹះ​របស់​យើង។ សន្តិភាព និងស្ថិរភាព គឺជាកត្តាដែលមិនអាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និងវិបុលភារាដ៏យូរអង្វែង។ សម្តេចធិបតី បានគូសបញ្ជាក់ថា ជោគជ័យ​របស់​យើង​នឹង​ត្រូវបា​នវាយតម្លៃ ផ្អែកលើផលប្រយោជន៍ជាក់ស្តែង ដែលយើងអាចសម្រេចបាន ពុំ​មែន​ផ្អែក​លើ​តែ​ការ​ប្តេជ្ញាចិត្តប៉ុណ្ណោះទេ។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បា​ន​ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​យុទ្ធសាស្រ្ត​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និង​កិច្ច​ប្រជុំ​កំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅ​រដ្ឋធានី​ហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តប​តាម​ការ​អញ្ជើញ​របស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ បេសក​កម្ម​រយៈ​ពេល​ ២ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានជំនួបពិភាក្សាទ្វេភាគី ជំនួបសម្តែងការគួរសម និង​អញ្ជើញចូលរួមពិធីជប់លៀងដែល រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាមផងដែរ៕ អត្ថបទ៖ វីរៈ



អត្ថបទដែលទាក់ទង

ក្នុងកិច្ចប្រជុំ CLMV សម្ដេចធិបតីថ្លែងថា យើងត្រូវរួមគ្នាប្រែក្លាយព្រំដែន ឱ្យទៅជា​ស្ពាន​នៃការតភ្ជាប់
2026/11/29 05:02:01 pm        1
ក្នុងកិច្ចប្រជុំកំពូល​ ACMECS សម្តេចធិបតីបានលើកឡើងថា សន្តិភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់
2026/11/29 04:49:06 pm        1
ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើបាឋកថាតម្រង់ទិសប្រគេន និងជូនសមណនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
2026/11/29 04:07:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងកិច្ចប្រជុំ CLMV សម្ដេចធិបតីថ្លែងថា យើងត្រូវរួមគ្នាប្រែក្លាយព្រំដែន ឱ្យទៅជា​ស្ពាន​នៃការតភ្ជាប់

2026/11/29 05:02:01 pm
​ក្នុងកិច្ចប្រជុំកំពូល​ ACMECS សម្តេចធិបតីបានលើកឡើងថា សន្តិភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់
2026/11/29 04:49:06 pm
​ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើបាឋកថាតម្រង់ទិសប្រគេន និងជូនសមណនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
2026/11/29 04:07:47 pm
​សមាជិក​គាំទ្រ​គណបក្សប្រឆាំង ៤៩នាក់ នៅស្រុកស្អាង សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
2026/11/29 02:36:45 pm
​មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់យោធាមីយ៉ាន់ម៉ាលើសាលារៀន និងទីតាំងរៀបមង្គលការ
2026/11/29 02:16:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/29 02:42:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/28 04:40:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/29 08:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/29 02:29:45 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm