Honda បន្ដ​កុងត្រា​ដឹកនាំ​ជម្រើស​ជាតិ​កម្ពុជា​ដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ តែ​មិន​មាន Felix ឡើយ​

2021/04/27 09:59:58 am        147

​បាល់ទាត់៖ ក្រោយ​ការ​ទន្ទឹង​រង់​ចាំ​ដ៏​យូរ​ពី​សំណាក់​អ្នកគាំទ្រ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​ផ្លូវការ ជុំវិញ​កៅអី​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Keisuke Honda ហើយ ដោយ​លោក Honda ព្រមទាំង​សហការី បាន​បន្ដ​កុងត្រា​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា រហូតដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា តែ​ក្នុង​នោះ​មិន​មាន​វត្តមាន​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីនលោក Felix Dalmas ឡើយ។

​តាម​ការ​បញ្ជា​ក់​លើ​បណ្ដាញ​សង្គម​ផ្លូវការ ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ នេះ​បាន​បញ្ជាក់​ថា សហព័ន្ធ និង​លោក Keisuke Honda រួម​ជាមួយ​សហ​ការី​របស់​ខ្លួន​បាន​ព្រម​ព្រៀង​បន្ដ​កុងត្រា​ថ្មី ដើម្បី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទាំង​ក្រុម​ធំ និង​ក្រុម​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ ឆ្ពោះ​ទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ។​ ​ប៉ុន្តែ​ទន្ទឹម​ជាមួយ​ការប្រកាស​ព័ត៌មាន​ដ៏​រសើប​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹង​ថា ចំពោះ​លោក Felix Dalmas ដែល​ជា​គ្រូ​បង្វឹក គឺ​ពុំបាន​បន្ដ​កុងត្រា​ថ្មី​នោះ​ទេ​។ ដូច្នេះ​លោក Keisuke Honda បាន​ជ្រើសរើស​គ្រូ​បង្វឹក​ថ្មី ដែល​ជា​ជនជាតិ​ជប៉ុន​ដូចគ្នាមក​ជំនួស​កៅអី​លោក Felix ខណៈ​ថ្ងៃនេះ​គ្រូ​បង្វឹក​ថ្មី​ដែល​ពុំ​ទាន់​បង្ហាញ​សមាសភាព​នោះ ក៏បាន​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក ១៤​ថ្ងៃ​ដែរ​។​

សូម​រំឭកថា លោក Keisuke Honda និង​លោក Felix រួម​ទាំង​សហការី​បាន​ចុះ​កុងត្រា ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដំបូងគឺ​មាន​រយៈពេល ២ឆ្នាំកាលពី​ខែ​សីហា ឆ្នាំ​២០១៨ ដល់​ខែ​សីហា ឆ្នាំ​២០២០។ ដូច្នេះ​មាន​ន័យ​ថា អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន បាន​បន្ដ​កុងត្រា​ប្រមាណ ៣ឆ្នាំ​ទៀតដើម្បី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ លើក​លែងតែ​លោក Felix ដែល​បាន​ដក​ខ្លួន។​ ​ក្រោម​ការដឹកនាំ​របស់ Honda និង​លោក Felix Dal​m​as ហាក់​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup Qatar 2022 ឡើយ ដោយ​រក​បាន ១​ពិន្ទុ​ប៉ុណ្ណោះបន្ទាប់ពី​ឆ្លងកាត់ ៥​ប្រកួត​ក្នុង​ពូ​ល C ស្មើ​ក្រុម​ភ្ញៀវ​ហុងកុង ១-១, ចាញ់​ក្រុម​ភ្ញៀវ​បា​រ៉ែ​ន ១-០, ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ ១៤-០, ចាញ់​ក្រុម​ភ្ញៀវ​អ៊ីរ៉ាក់ ៤-០ និង​ចុងក្រោយ​ចាញ់​ក្រុម​ហុងកុង​ក្រៅ​ដី ២-០ ហើយ​សល់ ៣​ប្រកួត​ទៀតគ្រោង​ប្រកួតនា​ខែ​មិថុនា​ខាងមុខ។​

​ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​កីឡាករ​លំដាប់​អន្តរជាតិ និង​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដដែល គឺ​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីនកាលពី​ឆ្នាំ​២០១៩ ហើយ​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម U22 មី​យ៉ាន់​ម៉ា ដោយ​ការ​ទា​ត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-២ ក្រោយ​ប្រកួត​ពេញ​ម៉ោង​ស្មើគ្នា ២-២។​ ​គួរ​ដឹង​ថា ការប្រកាស​បន្ដ​កុងត្រា​ថ្មី​ជាមួយ​បុរស​វ័យ ៣៤​ឆ្នាំនេះធ្វើឡើង​ក្រោយ ១​សប្ដាហ៍​ប៉ុណ្ណោះបន្ទាប់ពី​លោក Keisuke Honda បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លិប Neftci PFK នៃ​ក្របខណ្ឌ Azerbaijan Premier League របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​កាលពី​សប្ដាហ៍​មុន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        55
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        71
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm