ក្រសួងទេសចរណ៍ ផ្សព្វផ្សាយលក្ខខណ្ឌកម្ចីហិរញ្ញប្បទានគាំទ្រ​ដំណើរការអាជីវកម្មក្នុង​វិស័យទេសចរណ៍

2022/05/26 09:04:13 pm        380

ភ្នំពេញ៖ ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទាន សម្រាប់ការស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីជួយ​ឱ្យ​សហគ្រាស​ដែលរងការ​ប៉ះពាល់ អាចស្តារ, ងើបឡើង និងពង្រឹងភាពប្រកួតប្រជែងអាជីវកម្មរបស់ខ្លួនឡើងវិញ។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២នេះ ក្រសួងទេសចរណ៍ផ្សព្វផ្សាយនីតិវិធី និងលក្ខខណ្ឌ​កម្ចី​ក្នុង​គម្រោងសហហិរញ្ញប្បទានស្តារ​ និង​ជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ដែលជាវិធានការចាំបាច់ ដើម្បីជួយឱ្យសហគ្រាសរងផលប៉ះពាល់ អាចស្តារ, ងើប និងពង្រឹងភាពប្រកួតប្រជែង​របស់ខ្លួន​ឡើងវិញ ​ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែច្នៃវិស័យទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញកាន់តែខ្លាំងជាងមុន និងជាពិសេសប្រែក្លាយកម្ពុជាឱ្យទៅជាទិសដៅទេសចរណ៍​ចម្បងមួយនៅក្នុងតំបន់ និងសកលលោក។

រាជរដ្ឋាភិបាល បានសម្រេចទម្លាក់កញ្ចប់ថវិកា ១៥០ លានដុល្លារ ដែលជាបដិភាគរវាង​រាជរដ្ឋា​ភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដំណើរការអាជីវកម្មឡើងវិញ, ការកែលម្អ និងធ្វើទំនើបកម្មសេវាកម្ម,ការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវ​ទេសចរ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ថមថយទូទាំងសកលលោក។

ជុំវិញការផ្តល់ហិរញ្ញប្បទាននេះ, ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ​រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់យ៉ាងខ្លាំង​ ក្នុងការចូលរួមដោះបន្ទុក ដើម្បីជួយជ្រោមជ្រែងដល់វិស័យ​ដែល​រងប៉ះពាល់ខ្លាំង ​អាចដំណើរអាជីវកម្មឡើងវិញ ជាក់ស្តែងការផ្តល់កញ្ចប់សហហិរញ្ញប្បទាន​សម្រាប់ស្តារវិស័យទេសចរណ៍នេះជាដើម។

សូមបញ្ជាក់ថា៖ នៅក្នុងវិបត្តិនៃជម្ងឺកូវីដ១៩ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ​ជាច្រើន​នៅក្នុងវិស័យទេសចរណ៍ដូចជា៖ ​ការបើកប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត ក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរការងារដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ​ដោយម្នាក់ៗទទួលប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាម៉េរិក ក្នុងមួយខែពីរាជរដ្ឋាភិបាល, ​ការមិនយកកម្រៃសេវាលើការផ្តល់អាជ្ញាប័ណ្ណ និង​លិខិត​អនុញ្ញាត​ពាក់ព័ន្ធ​ការសុំបើកឡើងវិញដូចជា ​ប៉ាតង់សណ្ឋាគារ និងភោជនីយដ្ឋានជាដើម, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ទេសចរណ៍ដែលមានស្រាប់​ ឬ ទើបបង្កើតថ្មី, ការ​ផ្តល់ការ​បណ្តុះបណ្តាលជំនាញថ្មីដល់កម្មករ-និយោជិតដែលបាត់បង់ការងារ, ការអនុវត្តកម្មវិធី​សហហិរញ្ញប្បទាន, និង ​ការជំរុញទីផ្សារទេសចរណ៍ ​តាមរយៈយុទ្ធនាការផ្សព្វផ្សាយ សំដៅ​បង្កើនទំនុកចិត្តលើកម្ពុជា ជាគោលដៅសុវត្ថិភាព, និងការអភិវឌ្ឍផលិតផលទេសចរណ៍ និងហេដ្ឋា​រចនាសម្ព័ន្ធរូបវន្តថ្មីៗជដើម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm