រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក

2022/05/26 09:12:07 pm        517

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២បាន ចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យ ឌីជីថល ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងនូវចំណាប់អារម្មណ៍​លើការ​កើនឡើង​យ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល នៅជុំវិញពិភពលោក ជាពិសេសក្នុងអំឡុងពេលជំងឺរីករាលដាលកូវីដ-១៩។

ឯកឧត្តម បានបន្ដថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើន​ផលិត​ភាព​សម្រាប់វិស័យផ្សេងទៀតផងដែរ។

ឯកឧត្តម ប៉ានសូរស័ក្តិ បានបន្ថែមទៀតថា ក្នុងវត្ថុបំណងជំរុញនវានុវត្តន៍ និងការបើក​ចំហ​ពាណិជ្ជកម្ម​សេវា​ក្នុង​វិស័យឌីជីថល​ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត គណៈកម្មាធិការសេដ្ឋកិច្ច​និងធុរកិច្ចឌីជីថល, អនុវត្តគោលនយោបាយរដ្ឋាភិបាល​ឌីជីថល​កម្ពុជា ​២០២២-២០៣៥, អនុវត្ត​ក្របខណ្ឌ​គោលនយោបាយសេដ្ឋកិច្ច ​និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និងអនុវត្តក្របខណ្ឌ និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។

កម្ពុជាក៏បានបង្កើតបញ្ជរតែមួយជាតិ និងអាស៊ាន, បង្កើតច្រកផ្លាស់ប្ដូរទិន្នន័យនិងព័ត៌មានរវាង​រដ្ឋាភិបាល ​និងវិស័យឯកជន, ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីគាំទ្រ​ប្រតិបត្តិការហិរញ្ញវត្ថុ, និងបង្កើតផ្សារអេឡិចត្រូនិក​សម្រាប់ទំនិញនិងសេវាកម្ម ។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការទាញ​យក​ប្រយោជន៍ជា​អតិបរមា​ពីការ​រីកចម្រើន​នៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ​និងច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើត​សមត្ថភាព​ផលិតកម្ម ក្នុងវិស័យសេវា និងប្រសិទ្ធភាពសេដ្ឋកិច្ច ​ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម ​ដែលប្រជាពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវា​ឌីជីថល​ប្រកបដោយបរិយាប័ន្ន ភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់​ ដោយរក្សាបានូវ អត្តសញ្ញាណ​និងវប្បធម៌ជាតិខ្លួ​ន។

ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមប៉ានសូរស័ក្តិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីពាណិជ្ជកម្ម ដឹកនាំដោយ​លោកជំទាវបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO។

នៅក្រោយកិច្ចប្រជុំនេះ ​ឯកឧត្តមរដ្ឋមន្រ្តីប៉ានសូរស័ក្តិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ​ជួប​ប្រជុំ ដើម្បីរកចំណុចឯកភាពរួមលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល សម្រាប់​ផលប្រយោជន៍រួម ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៤.៥ និងនិរន្ដរភាពនៃ​ជលផល ព្រមទាំងប្រជានេសាទដែលពឹងផ្អែក​លើវិស័យជលពលដើម្បីជីវភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងអំពីប្រព្រឹត្តកម្មពិសេស និងដោយឡែក សម្រាប់ប្រទេស​កម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច ​ដែលកំពុងក្លាយជាបញ្ហាជាប់គាំងក្នុងកិច្ចពិភាក្សា ហើយគួរ​ត្រូវបាន​ដោះស្រាយភាពបត់បែនពីសមាជិកអង្គការ WTO។

ឯកឧត្តម បន្ដថា ចំពោះការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល ការចរចាផ្អែកលើអត្ថបទ គួរត្រូវ​បានពន្លឿន​ ដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗ​នៅពេលកិច្ចប្រជុំខាងមុខនេះ៕

អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm