អ៊ុយ​ក្រែ​ន​ចង់​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ​ជាមួយ​រុស្ស៊ី​

2022/05/26 10:15:37 pm        903

​​អ៊ុយ​ក្រែ​ន​៖ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់​លោក​គ្មាន​បុ​រេ​លក្ខខណ្ឌ​ដើម្បី​ចាប់ផ្តើម​ឡើងវិញ​ការចរចា​ជាមួយ​រុស្ស៊ី​នោះទេ​។

​លោក Kuleba បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ទីក្រុង Davos ថា ប្រសិនបើ​រុស្ស៊ី​មើល​ឃើញ​ការចរចា​ ដូចដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ខែ​ដំបូង​នៃ​សង្គ្រាមដោយ​ដាក់​ឯកសារ​នៅ​លើ​តុ ហើយ​និយាយ​ថា​ ទទួលយក ឬ​ទុកចោល ដែល​ទាំងនេះ​មិនមែន​ជា​ការចរចា​នោះ​ទេ​។ លោក​និយាយ​ថា នេះ​មិន​មែន​ជា​ផ្នែក​ការទូត​ទេ នេះ​គឺជា​ការ​គំរាម ហើយ​គឺជា​អ្វី​ដែល​យើង​នឹង​មិន​ទទួលយក​។ លោក Kuleba បាន​លើក​ឡើង​ថា ការ​វាយ​លុក​របស់​រុស្ស៊ី​ដែល​នៅ​តែ​បន្ត​នៅ​តំបន់ Donbas និង​ក្រឹត្យ​របស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ស្តីពី​ការ​សម្រប​សម្រួល​ការផ្តល់លិខិតឆ្លងដែន​រុស្ស៊ី​ ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង Kherson និង Zaporizhzhia ដែលគ្រប់គ្រង​ដោយ​រុស្ស៊ី​បង្ហាញ​ថា វិមាន​ក្រឹម​ឡាំង​គ្មាន​ឆន្ទៈ​ក្នុង​ការចរចា​នោះ​ទេ​។

​ប្រមុខ​ការទូត​របស់​អ៊ុយ​ក្រែ​ន​រូប​នេះ​និយាយ​ថា លោក​កំពុង​ពិភាក្សាអំពី​បញ្ហា​ជាច្រើន​រួមទាំង​កញ្ចប់ទណ្ឌកម្ម​ទី​៦​ នៅ​ក្រៅ​វេទិកា​ដោយ​និយាយ​ថា​ វា​ធ្វើឱ្យ​លោក​ព្រួយបារម្ភ​ជាង​ការផ្តល់​អាវុធ​ធុន​ធ្ងន់​ មក​ឱ្យ​អ៊ុយ​ក្រែ​ន​ទៅទៀត​។ លោក Kuleba មានការ​សង្ស័យ​ចំពោះ​លទ្ធភាព​ក្នុង​ការរៀបចំការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព នៃ​នាវា​ពាណិជ្ជកម្ម​ជាមួយ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​ទីក្រុង Odesa ដោយ​និយាយ​ថា វា​ពិបាក​ជឿ​ទុក​ចិត្ត​លើ​រុស្ស៊ី ខណៈ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm       
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        22
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm