ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​ម៉ាស់​ចំនួន​៣០​ម៉ឺន​ពី​ក្រុមហ៊ុន និង​សប្បុរសជន​នានា

2021/04/27 09:59:58 am        233

ភ្នំពេញ ៖ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ទទួល​ម៉ាស់​ចំនួន​៣០​ម៉ឺន​ម៉ាស់​ ពី​ក្រុមហ៊ុន និង​សប្បុរសជន​នានា ​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​ជូន​ដល់​កងកម្លាំង ​ក្នុង​ឱកាស​ប្រតិបត្តិការ​បំពេញ​បេសកកម្ម​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩ ​។

នៅក្នុង​កម្មវិធី​ផ្តល់ និង​ទទួល​ម៉ាស់​ពី​ក្រុមហ៊ុន និង​សប្បុរសជន​ នៅ​​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នោះ ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ​បាន ថ្លែងអំណរគុណ​(​ប្រធាន ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង​និង​ក្រុមហ៊ុន រូ​ស៊ី ហ្គា​មែន​)​ ដែល​បាន​យក​ចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​សុវត្ថិភាព​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​កំពុង​ចូលរួម​យ៉ាង​មមាញឹក​លើ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ ​ឆ្លង​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​។​ជាពិសេស​បាន​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​បំពេញភារកិច្ច​ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម​។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​បានលើកឡើង​ទៀតថា ​ជុំវិញ​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​វិធាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ នា​យ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​នៅក្នុង​អង្គភាព​តែងតែ​បាន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​យ៉ាង​ខ្ជាប់ខ្ជួន ជាពិសេស​បាន​ប្រើប្រាស់​កម្លាំង​ចូលរួម​ការពារ​សន្តិសុខ ​រក្សា​សណ្តាប់​ធ្នាប់​នៅ​គ្រប់​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​គោលដៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​អ្នកជំងឺ​រឺ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ ដែលមាន​បំណង​រត់គេច​វេស​មិន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​។

ជាងនេះទៅទៀត​ ឯកឧត្តម ស ថេត ​ក៏បាន​លើកឡើង​ផងដែរ​ថា​ ស្នងការ​រាជធានី​ភ្នំពេញ​បាន​ប្រើ​ប្រាស់​កម្លាំង​ចេញ​ល្បាត​តាម​រថយន្ត​ចុះ​ត្រួតពិនិត្យ​គោលដៅ ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​គោលដៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​និង​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ​ហាង​ផឹកស៊ី ​មិន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​,​ចូលរួម​ចែក​ម៉ាស់​និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​ នៅ​តាម​សហគមន៍​ពី​ផល​ប៉ះពាល់​ជំងឺឆ្លង​កូ​វីដ​១៩ ហើយ​ឱ្យ​នាំគ្នា​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​នេះ ​កុំ​ឱ្យ​ឆ្លង​រាលដាល​ទៅ​ចូល​សហគមន៍​ផ្សេងទៀត​៕

​អត្ថបទ ៖ ​បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm