អគ្គិភ័យ​ឆេះ​រោងចក្រ​ខ្សែភ្លើង​មួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG បណ្តាល​ឲ្យ​កម្មករ​រងរបួស​ស្រាល​ម្នាក់​

2021/04/27 09:59:58 am        33

ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រោង​បាយ នៅក្នុង​រោងចក្រ​ផលិត​ខ្សែភ្លើង​មួយកន្លែង ​ដែលមាន​ឈ្មោះថា​ ឃ្យុ​ង​ស៊ី​ង​ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG​ បាន​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​បំរើការ​នៅក្នុង​រោងចក្រ​នេះ ​រងរបួស​ស្រាល ​និង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​តួច​ផងដែរ​។

យោងតាម​របាយការណ៍​របស់ លោក ប៊ុន ផេង​អភិបាលស្រុក​ខ្សាច់កណ្ដាល ​បាន​ឲ្យ​ដឹងថា ​ហេតុការណ៍ ​ឆេះ​រោង​បាយ​នៅ​ក្នុង​រោងចក្រ​នេះ ​គឺ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​មិនា​ ឆ្នាំ​២០២១​ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស (7NG) ភូមិ​វិហារ​សួគ៌​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។ រោងចក្រ​នេះ ​បណ្ដោយ​១២០​ម៉ែត្រ ​ទទឹង​៨០​ម៉ែត្រ ភ្លើង​បាន​ឆេះ​រោង​បាយ​កម្មករ​ មាន​ទំហំ ​បណ្ដោយ​៨០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ ។ យ៉ាងណាក៏ដោយ​ការ​ឆេះ​ត្រូវ​បាន​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។

ប្រភព​ បាន​បន្តទៀតថា ករណីនេះ​ បណ្ដាល​ឲ្យ​កម្មករ ​ម្នាក់ ឈ្មោះ ភឹម រដ្ឋា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចាស់ ​ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្ដាល ​រង​របួស​ស្រាល ​និង​ខូចខាត​សម្ភារៈ ​មាន ម៉ាស៊ីនភ្លើង​ធំ​ចំនួន​០១​គ្រឿង​ ម៉ាស៊ីន​ស្កេ​ន​ក្រយ៉ៅ​ដៃ​១៥​គ្រឿង ​តុ​បាយ​ កៅអី ​កង្ហារ ​មួយ​ចំនួន​ផងដែរ​។

សូមបញ្ជាក់ថា ម្ចាស់​រោងចក្រ​ដែល​បាន​ឆេះ​នេះ គឺ​ឈ្មោះ ចាង សាង​ហូ ភេទ ប្រុស អាយុ ៤៦​ឆ្នាំ (​ជា​ជនជាតិ​កូរ៉េខាងត្បូង​) ​ហើយ​រោងចក្រ​នេះ​ មាន​កម្មករ​រោងចក្រ​មាន​ចំនួន​១៦៧៥​នាក់​ ស្រី​១៣១៨​នាក់ ដែល​កំពុង​ធ្វើការ​។ ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​ បាន​បញ្ជាក់ថា ​ការឆេះ​នេះ​ គឺ​ដោយសារ​ទុសេ​ខ្សែភ្លើង​ នៅក្បែរ​រោង​បាយ​ហើយ​បាន​ឆាបឆេះ​ផ្នែក​រោង​ម៉ាស៊ីន​រហូតដល់​រោង​បាយ​តែ​មិន​ឆេះ​ចូល​កន្លែង​កម្មករ​ធ្វើការ​ឡើយ​។ ​ក្រោយពី​មានការ​ឆេះ​ភ្លាមៗ​នោះ​ មន្ត្រី​ជំនាញ​សណ្ដាប់ធ្នាប់​ស្រុក​ខ្សាច់កណ្ដាល ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ស្រុក​ខ្សាច់កណ្ដាល​០១​គ្រឿង ​និង​រថយន្ត​ទឹក (7NG) ចំនួន​០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​២៥​គីប ទើប​រលត់​ទាំងស្រុង​៕

​អត្ថបទ​ ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm