NOCC ប្រកាស​ពី​ការ​ដង្ហែ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​មកកាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​

2022/05/27 06:09:45 pm        5.1 K

​បាល់ទាត់៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ប្រកាស​អំពី​ការ​ដង្ហែ​ពានរង្វាន់​បាល់​ទាត់​ពិភពលោក FIFA World Cup Trophy Tour មកកាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ហើយ ក្រោយ​ទទួល​បាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល។​

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជានៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ​បាន​បញ្ជាក់​ថា ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ​នឹង​ត្រូវ​ដង្ហែ​មកដល់​រាជធានី​ភ្នំពេញ តាម​ជើង​ហោះហើរ​ឯកជន​ពិសេស “Private jet” នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ។​ ​តាមរយៈ​នេះ ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចាត់​ទុក​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​វិសេសវិសាល ដែល​កម្ពុជា​បាន​ទទួល​ព្រឹត្តិការណ៍​នៃ​ដំណើរ​គោចរ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​លើក​ទី​១ ដើម្បី​អបអរសាទរ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក​នា​ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខនៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា។​ យោង​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា កម្មវិធី​សំខាន់ៗ​ក្រោយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​មក​ដល់​កម្ពុ​ជា នឹង​មាន​ក្បួន​ដង្ហែ​ពាន​នេះ​ពី​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញមកកាន់​វិមាន​សន្ដិភាព ដោយ​ពិធី​ទទួល​ស្វាគមន៍ និង​លើក​ពានរង្វាន់​ពិភពលោក​នេះ នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​បន្ទាប់មក​នឹង​មាន​ការ​នាំ​យក​ពាន​រ​ង្វាន់​បាល់ទាត់​ពិភពលោក​នេះ ទៅ​ដាក់​តាំងនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កន្លែង​ដែល​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ផ្ទាល់​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះចាប់ពី​ម៉ោង ១​រសៀលរហូត​ដល់​ម៉ោង ១០​យប់​អម​ជាមួយ​តន្ដ្រីសម័យ​កំដរ​ទៀត​ផង។​ ​តាមរយៈ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​-​យុវនារី និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករដើម្បី​អបអរសាទរ និង​បង្ហាញ​នូវ​មោទនភាព​ជាតិចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត ​សម្រាប់​ប្រទេស​កម្ពុជា​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm