លោក Zelenskiy រិះគន់​ការខ្វែងគំនិត​គ្នា​របស់​អឺរ៉ុប​ជុំវិញ​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​

2022/05/27 06:45:54 pm        538

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រិះគន់​ការ​ខ្វែងគំនិត​គ្នា​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ជុំវិញ​ការដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​លើ​រុស្ស៊ី និង​បាន​សួរ​ថា ​ហេតុអ្វី​បានជា​បណ្ដោយ​ឲ្យ​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​រារាំង​គម្រោង​នេះ​។

​សហភាព​អឺរ៉ុប​កំពុង​ពិភាក្សា​វិធានការ​ដាក់ទណ្ឌកម្ម​ជុំ​ទី​៦ រួម​ទាំង​បម្រាម​នាំចូល​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី​។ ​ជា​ចំណាត់​​ការដែល​តម្រូវ​ឲ្យ​មានការ​ឯកភាព​រួម ប៉ុន្តែ​ប្រទេស​ហុង​គ្រី​ជំទាស់​ដោយ​សារ​វា​មាន​វិសាលភាព​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ខ្លាំង​ពេក​។ ​លោក Zelenskiy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ពេលយប់​ជ្រៅ​ដោយ​សួរ​ថា ​តើ​សហភាព​អឺរ៉ុប​នឹងត្រូវ​ប្រើពេល​វេលា​ប៉ុន្មាន​សប្ដាហ៍​ទៀត ​ទើប​ឈាន​ដល់​ការព្រមព្រៀង​លើ​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​នេះ​ដោយ​លើក​ឡើង​ថា រុស្ស៊ី​កំពុង​ទទួល​បាន​ប្រាក់​រាប់ពាន់​លាន​អឺរ៉ូ​ក្នុង​មួយថ្ងៃ ពី​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​ប្លុក​ដែល​មាន​សមាជិក ​២៧​ប្រទេស​នេះ​។

​លោក​ថា ​ពិត​ណាស់​ខ្ញុំ​ដឹងគុណ​ចំពោះ​មិត្តភ័ក្តិ​ដែល​តស៊ូ​មតិ​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​។ ប៉ុន្តែ​លោក​បាន​សួរ តើ​មនុស្ស​ដែល​រារាំង​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​នេះ​ទទួល​បាន​អំណាច​ពី​ណា​? ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កាន់​អំណាច​បែបនេះ​?៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm