ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ​ ចុះស្វែងយល់​អំពី​​ស្ថាបត្យកម្ម ស្ពានកំពង់ក្ដី

2022/05/27 08:51:19 pm        635

សៀមរាប៖ ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១៦៨នាក់ ដឹកនាំដោយលោកគ្រូបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងនាមឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះស្វែងយល់អំពីស្ពានកំពង់ក្ដី ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែឧសភានេះ។

ក្នុងឱកាសនោះលោកគ្រូបណ្ឌិត កុល សារូ បានលើកឡើងថា ការចុះស្វែងយល់នេះ យើងសង្កេតទៅបច្ចេកទេស​សាងសង់របស់ស្ថាបត្យករសម័យបុរាណ និងពិនិត្យមើលទៅលើសម្ភារៈសាងសង់នៃស្ពានសម័យបុរាណវែងជាងគេនៅសម័យមហានគរ សាងសង់អំពីថ្មបាយក្រៀម និងថ្មភក់ ដែលមានបណ្ដោយ៨៦ម៉ែត្រ ,ទទឹង១៦ម៉ែត្រ និងកម្ពស់ពីបាតស្ពានមកដល់លើ១១ម៉ែត្រ។

លោកគ្រូ បានបន្ដថា ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ បានចុះមកទីតាំងពិតប្រាដក​ទទួល​បានចំណេះដឹងជាក់ស្ដែងហើយបានចោទសួរអំពីនីតិវិធីផ្សេងៗ​ទាក់ទង​ការ​គ្រប់គ្រង​សម័យ​មានភាព​វ័យឆ្លាត​របស់​បុព្វបុរសយើង ហើយការគ្រប់គ្រងនេះ​ទៀតសោត ​បាន​នឹងកំពុង​ជំរុញឱ្យ​មាន​ភាព​វ័យឆ្លាត​ដល់ថ្នាក់ដឹកនាំយើង​សព្វថ្ងៃដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មាន​ចក្ខុវិស័យ និងថ្នត់គំនិតដ៏​ឈ្លាសវៃក្នុងអភិវឌ្ឍន៍បច្ចុប្បន្ននេះ ។

ក្រុម​និស្សិត​ បានសម្ដែងការសប្បាយចិត្ត​ បន្ទាប់​ពី​រាជរដ្ឋាភិបាលបានបើកប្រទេសដំណើការ​ឡើង​វិញ​ក្រោយ​ពី​វិបត្ដិកូវីដ-១៩​ ហើយសូមថ្លែងអំណរគុណដល់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃកម្ពុជា​ដែលជា​មគ្គុទ្ទេសក៍​ឯក​ជា​ទី​គោរព​របស់​យុវជនសម័យទំនើបនេះ ។​​

សូមបញ្ជាក់ថា ដំណើរបេសកកម្មសិក្សារបស់​ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ​នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានរយៈពេល៣ថ្ងៃ​ចាប់​ពីថ្ងៃទី២៧-២៩ ខែឧសភា ​ឆ្នាំ២០២២​ ដើម្បីឱ្យស្គាល់​នូវតម្លៃនៃការ​គ្រប់គ្រង់,វប្បធម៌,បេតិកភណ្ឌ, ប្រវត្តិសាស្ត្រ និងតម្លៃ ​ស្ថាបត្យកម្ម នៅទឹកដីប្រវត្តិសាស្ដ្រប្រាសាទអង្គរវត្ត ​ខេត្តសៀមរាប៕ អត្ថបទ៖ សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm