រោងចក្រ​ផលិត​សម្បក​កង់រថយន្ត តម្លៃ​ជាង​ ៣០០​លានដុល្លារ កំពុង​សង់​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2022/05/27 09:30:36 pm        470

ព្រះសីហនុ៖ គម្រោងរោងចក្រផលិតសំបកកង់ដែលវិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះ​ក្រោមទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក។

ស្ថានទូតចិនប្រចាំនៅកម្ពុជា លើកឡើងកាលពីពេលថ្មីៗនេះ ថា គម្រោងរោងចក្រផលិតសំបកកង់​ដែល​វិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTD គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ ​ក្រោយពីសាងសង់រួចនឹង​អាច​បង្កើត​ជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង។

គម្រោងនេះ ​ឆ្លុះបញ្ចាំង​ពី​ការកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងតែជំរុញ​ប្រកបដោយ​ភាព​លំនឹង។

លោក Chen Jiangang ​អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា ​ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ ​ត្រូវ​បាន​បញ្ចប់ ហើយការ​សាងសង់​តំបន់​ទ្រទ្រង់ទីក្រុង និងសួនឧស្សាហកម្មដំណាក់កាលទី២ ​ក៏កំពុងតែជំរុញជាបន្តបន្ទាប់។

លោក លើកឡើងថា បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំង បានជួយ​ដោះស្រាយ​ប​ញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។

លោក Chen Jiangang បញ្ជាក់ថា នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមាន​សហគ្រាស​តាំង​ទីតាំង​កើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺន​ដល់​១០ម៉ឺននាក់។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមាន​លក្ខណៈសម្គាល់​នៃ​គំនិត​ផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលកសាងរួមគ្នា​ដោយចិននិងកម្ពុជា។

យោងតាមទិន្នន័យ​គយ​ក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំ​ចេញ​សរុបរបស់សហគ្រាសក្នុងតំបន់ខាងលើនេះ​កើនដល់ ២២៣៤លានដុល្លារអាមេរិក កើនឡើង ៤២.៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ តម្លៃការនាំចូលនិងនាំចេញសរុបកើនដល់ ​៧១០ លាន​ដុល្លារអាមេរិក ​កើនឡើង៥០.៧៤% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា​សំរាប់​ស្រាវជ្រាវផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី២១ (Cambodia 21st Century Maritime Silk Road Research Center) បានបង្ហាញថា តាមរយៈការអនុវត្ត​ស្ថិរភាព​នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​ក្នុងតំបន់ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន លំហូរទំនិញរវាងប្រទេសទាំងពីរនឹងមានសភាពកាន់​តែងាយស្រួល​និងមានប្រសិទ្ធភាពខ្ពស់ ហើយ​កិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីទាំងពីរក៏​នឹងស្វាគមន៍​ជាមួយ​ការអភិវឌ្ឍកាន់តែច្រើនផងដែរ៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        372
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm