កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើន នៅក្នុងរយៈដ៏ខ្លីខាងមុខ

2022/05/27 10:52:58 pm        713

ភ្នំពេញ៖ ក្រសួងទេសចរណ៍ រំពឹងថា នៅពេលខាងមុខដ៏ខ្លីនេះ វត្តមានទេសចរអន្តរជាតិ នៅកម្ពុជានឹងបន្តមានកំណើនបន្ថែមទៀត នៅពេលរបាំងសុខាភិបាល បានសម្រួលដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន កាន់តែល្អប្រសើរ ។

ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងក្នុងពិធីផ្សព្វផ្សាយពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទាន សម្រាប់ការស្តារ និងជម្រុញកំណើនក្នុងវិស័យ​ទេសចរណ៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះថា ជុំវិញវិស័យទេសចរណ៍ ក្រោយពីរាជ​រដ្ឋាភិបាល​ប្រកាសបើក សេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញ ​កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងប្រកាសបើកទទួលទេសចរអន្តរជាតិ ​ចាក់វ៉ាក់សាំងពេញលេញចូលមកទស្សនាកម្ពុជា ដោយមិន​តម្រូវឱ្យធ្វើចតាឡីស័ក ក្នុងនោះវិស័យទេសចរណ៍កម្ពុជា ចាប់ផ្តើមងើបឡើងវិញ​ជាបណ្តើរៗ ដោយ​ចំនួនទេសចរអន្តរជាតិ មានកំណើនជាមធ្យមប្រមាណជាង ១ ម៉ឺននាក់ ក្នុងមួយខែ គឺចាប់គិតពីខែ វិច្ឆិកា ឆ្នាំ២០២១ ដល់ដើម ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម បន្តថា ក្រៅពីការបើកប្រទេសខាងលើ, រាជរដ្ឋាភិបាលប្រកាសលុបចោលលក្ខខណ្ឌតម្រូវ​ពេលមកដល់ និងការបើកដំណើរការឡើងវិញ ទិដ្ឋាការពេលមកដល់​ (Visa on arrival), ការប្រកាសបើកច្រកព្រំដែនបាវិតរវាងកម្ពុជា-វៀតណាម, និងច្រកប៉ោយប៉ែតរវាងកម្ពុជា-ថៃ នាពេលថ្មីៗនេះផងដែរ។

លោកស្រី គង់ ណាភ័ក្រ នាយិកាគ្រប់គ្រងក្រុមហ៊ុន អានឡឹ ត្រាវែល ដែលជាក្រុមហ៊ុនកំពុង​ប្រតិបត្តិក្នុងវិស័យ​ ទេសចរណ៍ ថ្លែងថា ​លោកស្រីមើលឃើញពីការទំនាក់ទំនង និងការកក់សំបុត្រ​របស់ភ្ញៀវទេសចរអន្តរជាតិ បានងើប​ ឡើងវិញជាបណ្តើរៗ, ហើយចំនួននេះនឹងកើនឡើង​ជាបន្ត​បន្ទាប់ទៀត ខណៈដែលកម្ពុជាបាន បង្ហាញនូវ ភាពវិជ្ជមានផ្ទៃក្នុង នៃការទប់ស្កាត់លើសមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល កម្ពុជាបានល្អប្រសើរ។

សូមបញ្ជាក់ថា យោងតាមស្ថិតិ ៤ ខែដើមឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍, កម្ពុជាទទួលភ្ញៀវ​ទេសចរអន្តរជាតិ បានប្រមាណ ២៤ ម៉ឺននាក់ កើនឡើងជាង ១៩១%​ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលភ្ញៀវទេសចរណ៍​ ទាំងនោះភាគច្រើនមកពីអាស៊ានរួមមាន ថៃ វៀតណាម និងឥណ្ឌូនេស៊ី ទ្វីបអឺរ៉ុប ​បារាំងអង់គ្លេស, អាមេរិក និងចិន កូរ៉េ ជប៉ុន ជាដើម។

តាមការប៉ាន់ស្មាននៅក្នុងឆ្នាំ ២០២២ យើងអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៨០ ម៉ឺន ដល់ ១លាននាក់ ជាមួយនឹងទេសចរផ្ទៃក្នុងនៅទូទាំងប្រទេសប្រមាណ ៩លាននាក់៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm