រយៈពេល៦ថ្ងៃ នៃការឃោសនាបោះឆ្នោតឃុំសង្កាត់ គ.ជ.ប ទទួលបណ្ដឹងចំនួន៣៣

2022/05/28 12:17:54 am        465

ភ្នំពេញ៖ ក្នុងរយៈពេល ៦ថ្ងៃ នៃយុទ្ធការធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានទទួលបណ្ដឹងបានចំនួន៣៣បណ្ដឹង តែបណ្ដឹងទាំងនោះមិនទាន់ធ្វើឲ្យរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោត ។

 បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរកា នៃការឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហង ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រយៈ៦ថ្ងៃ បានប្រព្រឹត្តិទៅដោយរលូន មានការយោគយល់អាធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានា បានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងឃុំសង្កាត់ ។

 ឯកឧត្តមបានបន្តថា ជាទូទៅគណបក្សនយោបាយចំនួន ១៧ បានជូនដំណឹងអំពីការធ្វើសកម្មភាពឃោសនារបស់គណបក្សខ្លួននៅតាមឃុំសង្កាត់ ដែលគណបក្សទាំងនោះបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយគណបក្សទាំងអស់ ក៏មានឱកាសស្មើគ្នា នៅលើប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានរបស់រដ្ឋ តាមរយៈកម្មវិធីស្មើភាព ដែលរៀបចំដោយ គ.ជ.ប ដើម្បីឲ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំសង្កាត់ ។

 អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបន្ថែមថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា មានពាក្យបណ្ដឹងចំនួន៣៣ហើយ ត្រូវបានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតបានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្ដឹងទាំងនោះទៅតាមនីតិវិធី ដោយពាក្យបណ្ដឹងភាគច្រើន គឺជាពាក្យបណ្ដឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀន ថាបានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជនគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ដែលផ្ទុយពីគោលការណ៍ទូទៅសម្រាប់ការឃោសនាបោះឆ្នោត ដែលកំណត់ក្នុងច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។

 ឯកឧត្តម ហង់ ពុទ្ធា បានបញ្ជាក់ថា រាល់ដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប តែងតែទទួលបានពាក្យបណ្ដឹង ហើយទោះបីពាក្យបណ្ដឹងមានតិច ឬច្រើន ក៏បណ្ដឹងនោះវាមិនធ្វើឲ្យរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោត ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        120
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm