រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ទីក្រុងម៉ូស្គូ ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសំខាន់ដើម្បីបញ្ចៀសវិបត្តិស្បៀងអាហារដែលចេះតែកើនឡើង ប្រសិនបើលោកខាងលិចដកទណ្ឌកម្មដែលដាក់លើប្រទេសរុស្ស៊ីព្រោះតែការវាយលុកចូលក្នុងប្រទេសអ៊ុយក្រែន។ អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi)កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ពូទីន និយាយថា ទីក្រុងម៉ូស្គូនឹងព្យាយាមជម្នះវិបត្តិស្បៀងអាហារតាមរយៈការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម ឲ្យតែការរឹតត្បិតក្នុងហេតុផលនយោបាយដែលលោកខាងលិចបានដាក់មកលើរុស្ស៊ី ត្រូវបានដកចេញ៕
