របប​យោធា​មី​យ៉ាន់​ម៉ា​ថ្កោល​ទោស​ក្រុម​បាតុករ​ ស្រប​ពេល​អឺរ៉ុប និង​អាមេរិក​ដាក់​ទណ្ឌកម្ម​

2021/04/27 09:59:58 am        294

​​មី​យ៉ាន់​ម៉ា៖ របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់​ក្រុម​បាតុករ​ពី​បទ​ដុត​បំផ្លាញ និង​អំពើ​ហិង្សា ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​លោក​ខាង​លិច ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​បុគ្គល និង​ក្រុម​មនុស្ស​ដែល​ពាក់ព័ន្ធ​ នឹង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​មុន និង​ការ​ចាត់​វិធានការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​​លើ​ក្រុម​ប្រឆាំង។​

​គួរ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក ​អាន់​ថូ​នី ប្ល៊ី​ន​គិ​ន បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​លើ​សមាជិក​យោធា​​មី​យ៉ាន់​ម៉ា សម្រាប់​វិធានការ​បង្ក្រាប​របស់​ពួកគេ​ទៅ​​លើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ចាប់​តាំង​ពី​យោធា​បាន​រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១​ កន្លងទៅ។​ លោ​ក ច​. មីន​ទុន អ្នកនាំពាក្យ​របប​យោធា​បាន​និយាយ​ថា មនុស្ស ១៦៤​នាក់​ត្រូវ​បាន​បាញ់សម្លាប់​​ក្នុង​អំពើ​ហិង្សា​នេះ និង​បាន​សម្ដែង​នូវ​ភាព​ក្រៀមក្រំ​ជា​ខ្លាំង ​ចំពោះ​ការ​ស្លាប់ ប៉ុន្តែ​ក្រុម​សកម្មជន​អះ​អាង​ថា មនុស្ស ២៦១​នាក់​បាន​ត្រូវ​បាន​បាញ់សម្លាប់ ​ដោយ​កងកម្លាំង​សន្តិសុខ​។​ មនុស្ស ៣​នាក់​បាន​ស្លាប់​នៅ​ទីក្រុង​ធំ​ទី​២ ម៉ាន់​ដា​ឡេ អំឡុង​ភាព​រំជើបរំជួល​កាលពី​ថ្ងៃ​ចន្ទ ក្នុង​នោះ​រួមមាន​ទាំង​ក្មេង​ប្រុស​ម្នាក់​ផង​ដែរ។​

សារព័ត៌មាន Mizzima រាយការណ៍​ថា កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បាន​បើក​ការ​វាយឆ្មក់​បន្ថែម​ទៀត​នៅ​តាម​តំបន់​ជាច្រើន ​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន​កាលពី​យប់​ថ្ងៃ​ចន្ទ ជាមួយ​នឹង​ការ​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​មនុស្ស​ ជាច្រើន​នាក់​រង​របួស។​ ខណៈ​ពេល​នោះ​ដែរ របប​យោធា​បាន​ព្យាយាម​កែតម្រូវ​ ការ​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ខែ​មុន​ដោយ​អះ​អាង​ថា ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ស៊ូ​ជី នោះ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត គឺជា​ការ​ចោទ​ប្រកាន់​មួយ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត​ធ្វើការ​ច្រាន​ចោល​ទាំង​ស្រុង។​ ក្រុម​មេដឹកនាំ​យោធា​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​ថ្មី ប៉ុន្តែ​ពួកគេ​មិនបាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់​ណាស់​ណាមួយ​នោះ​ទេ មិនតែប៉ុណ្ណោះ​ពួកគេ​បាន​ប្រកាស​ដាក់​រដ្ឋ ​ក្នុង​គ្រាអាសន្ន​ថែមទៀត​ផង៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm