មន្ទីរពេទ្យព្រះអង្គឌួង ទទួលជំនួយម៉ាស៊ីនវាស់ភ្នែក ពីអង្គការ Sight For All

2022/05/28 01:59:30 am        1.9 K

ភ្នំពេញ៖ មនី្ទរពេទ្យព្រះអង្គឌួង បានសម្ពោធដាក់ដំណើរការផ្នែកព្យាបាលជំងឺភ្នែកសម្រាប់កុមារ និងទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ជាប្រភេទម៉ាស៊ីនវ៉ាស់ភ្នែក ពីអង្គការ Sight For All ជាជំនួយរបស់ប្រទេសអូស្ត្រាលី ដែលមានទំហំទឹកប្រាក់ខ្ទង់១២ម៉ឺនដុល្លារអាមេរិក។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម សាស្រាចារ្យ លូ លីឃាង នាយកមន្ទីពេទ្យព្រះអង្គឌួង, ឯកឧត្តមសាស្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកស្រី Judy Hat swell នាយកប្រតិបត្តិនៃអង្កការ សាយ ហ្វ អល (Sight For All) រួមនិង បុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យផ្នែកព្យាបាលភ្នែកផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង មានប្រសាសន៍ថា ការសម្ពោធផ្នែកព្យាបាលជំងឺភ្នែកកុមារ នាថ្ងៃនេះ គឺតាមពិតទៅមនី្ទរពេទ្យព្រះអង្គឌួង មានផ្នែកចក្ខុរោគ ជាយូរមកហើយ។ មនី្ទរពេទ្យ ក៏ចាប់ផ្តើមបើកសម្ពោធនូវបន្ទប់ព្យាបាលជំងឺភ្នែកកុមារ។ ឧបករណ៍ដែលទទួលបាន គឺមិនមែន ព្យាបាលជំងឺភ្នែកកុមារតែប៉ុណ្ណោះទេ គឺទី១.ម៉ាស៊ីន មួយឈុត សម្រាប់ជួយព្យាបាលជំងឺភ្នែកកុមារ និងទី២.ម៉ាស៊ីនឡេហ្ស៊ឺ សម្រាប់ព្យាបាលជំងឺទឹកដកក្នុងភ្នែក។

ក្នុងនាមលោកគ្រូ អ្នកគ្រូពេទ្យ នៃមនី្ទរពេទ្យព្រះអង្គឌួង ឯកឧត្តម សាស្រ្តាចារ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ សាយ ហ្វ អល បានប្រគល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តពិតជាសំខាន់ណាស់ សម្រាប់រួមចំណែកលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋ ដែលប្រើសម្ភារៈបរិក្ខារពេទ្យទំនើបៗទាន់សម័យ សម្រាប់ព្យាបាលជំងឺភ្នែក ជូនអ្នកជំងឺ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm