កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអៈអាងថាការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺជាការគិតគូរដ៏យូរអង្វែងដើម្បីខ្លួនឯង ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយ។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ យ៉ាងដូច្នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ នៅក្នុងឃុំស្គុះ និងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា មិនខុសពីសព្វមួយដង ក្នុងដំណើរមកកាន់ឃុំស្គុះ និងឃុំក្រាំងអំពិលនាព្រឹកនេះ លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូន ប្រជាពលរដ្ឋ បានផ្តល់នូវភាពកក់ក្តៅមកកាន់ឯកឧត្តម និងសហការី តាមរយៈការសួរសុខទុក្ខជាមួយនឹងទឹកមុខពោរពេញដោយក្តីស្រលាញ់ និងការរាប់អាន។ កាយវិការទាំងអស់នេះ ពិតជាមានអត្ថន័យបំផុត ព្រោះថា លទ្ធផលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា គឺក្តីសុខ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ។ បើនិយាយបែបសាមញ្ញ គឺថាគណបក្សប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការសម្រេចនូវលទ្ធផល និងសមិទ្ធផលនានាដែលបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដ។ យើងមានសមត្ថភាពក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ យើងមានសមត្ថភាពក្នុងការកសាងសមិទ្ធផល និងវឌ្ឍភាពពិតប្រាកដ យើងមានសមត្ថភាពក្នុងការគិតគូរបន្តដល់អនាគតរបស់អ្នកជំនាន់ក្រោយ។ ជាមួយនឹងសមត្ថភាពទាំងអស់នេះ គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា៕ អត្ថបទ ៖ រដ្ឋា








