ស្វីសមើលឃើញប្រជាធិបតេយ្យនៅកម្ពុជាល្អ ខណៈការបោះឆ្នោតឃុំ-សង្កាត់ មានគណបក្សនយោបាយចូលរួមច្រើន

2022/05/28 05:05:06 pm        1.3 K

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំនៅកម្ពុជា លោកស្រី ហេលែន ប៊ុដលីហ្គ័រ អាធីដា បានថ្លែង​អះអាង​ថា ដំណើការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបានមានលក្ខណៈល្អប្រសើ ខណៈ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ២០២២ខាងមុខនេះ គឺមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែង ហើយ​មួយ​វិញទៀត អ្នកស្រីមើលឃើញប្រទេសកម្ពុជាមានសុខសន្តិភាព បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍច្រើនគួរឲ្យកត់សម្គាល់ផងដែរនោះ។

ក្នុងកិច្ចសម្ភាសន៍ខ្លីជាមួយទូរទស្សន៍BTV ក្នុងឱកាស​ចូលរួម​កម្ម​វិធី​ទីភ្នាក់​ងារ​ស្វីស​ដើម្បី​កិច្ច​អភិវឌ្ឍន៍ និងសហប្រតិបត្តិការប្រារព្ឋខួប១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា និង​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​សហប្រតិបត្តិការថ្មី នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ហេលែន ប៊ុដលីហ្គ័រ អាធីដា បានលើកឡើង ថា រដ្ឋាភិបាល​ស្វីស​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ជាច្រើន​ពី​បណ្តា​គណបក្ស​នយោបាយ ឬបណ្តាអង្គការ សង្គមស៊ីវិលនានា ក្នុងពេលដែលកម្ពុជា​ធ្វើយុទ្ធនា​ការ​បោះឆ្នោត​។ ប៉ុន្តែតាមការមើលឃើញការបោះឆ្នោត ពេលខាងមុខនេះ​គឺ​មាន​គណបក្ស​នយោបាយ​ច្រើន​ដែលពួកគេចូលរួមប្រកួតប្រជែង។

ជាមួយគ្នានោះដែរ លោកស្រី ហេលែន ប៊ុដលីហ្គ័រ អាធីដា ក៏បាន​មើលឃើញ​អំពី​ភាព​រីកចំរើន​នៅ​ប្រទេស​កម្ពុជាផងដែរ ដោយការរីកចំរើននៅប្រទេសកម្ពុជានេះគឺកើតចេញពីសន្តិភាព ហើយ​លោក​ស្រីមា​នសុទិដ្ឋិនិយមថា ការរីកចំរើននេះ​នឹង​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ប្រទេស​កម្ពុជា។

អ្នកស្រីក៏បានលើកឡើងផងដែរថា កិច្ចប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និង​ស្វីស​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អប្រ​សើរ ដោយទុកចិត្តគ្នាបានយូរអង្វែង ហើយស្វីស​ក៏​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​ផ្នែក​មួយ​ចំនួនផងដែរ ដែលភាគច្រើនគឺផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រ ការគាំទ្រ​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយចីរភាពនិងសមធម៌ និងការលើកកម្ពស់​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ និងប្រកបដោយ​ការ​ចូលរួម​ព្រមទាំង​ពង្រឹង​ភាពធន់​របស់​ប្រជាជន​ទៅ និង​វិបត្តិ​ នៃ​ការរីករាលដាលជំងឺកូវីដ១៩និងផលប៉ះពាល់ដែលកំពុងកើនឡើងពីការប្រែប្រួលអាកាសធាតុ និង​គ្រោះមហន្តរាយ ហើយនិងវិស័យសុខភាពរបស់កុមារផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        49
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm