លោក Zelenskyy ​និយាយថា ស្ថានភាព​នៅ​ភាគ​ខាងកើត​ពិតជា​ពិបាក​ខ្លាំង

2022/05/28 06:18:28 pm        1.1 K

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជាក់​ជា​ថ្មីម្តង​ទៀតថា ស្ថានភាព​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​លោក​មាន​ភាពលំបាក​ខ្លាំង ខណៈ​កងកម្លាំង​រុស្ស៊ី​បាន​បន្តផ្តោត​ការខិតខំ​ខ្លាំង​ទៅលើ​តំបន់​ Donbas​។

ក្នុង​សុន្ទរកថាលោក Zelenskyy និយាយថា កងកម្លាំងរុស្ស៊ី​បានដាក់​ពង្រាយ​កាំភ្លើង​ធំ និង​ការត្រៀម​បម្រុង​ជាច្រើនទៀត​នៅក្នុង​តំបន់​នោះ ហើយ​កំពុង​ប្រើប្រាស់​ការវាយប្រហារ​តាម​អាកាស និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។​ ​លោក Zelenskyy និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង ​ជាមួយនឹង​ធនធាន​ការពារដែលមាន​នាពេល​បច្ចុប្បន្ន​ដើម្បី​ការពារ​ទឹកដី​។ យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​រឹងមាំ​ឡើងវិញ​។ លោក​និយាយថា ទីក្រុង​សំខាន់ៗ​ចំនួន​ពីរនៅក្នុង​តំបន់ Luhansk គឺ​ក្រុង Lyman និង Sievierodonetsk នឹងមិន​ធ្លាក់​ទៅក្នុង​ដៃ​របស់​រុស្ស៊ី​នោះទេ ខណៈ​មាន​របាយការណ៍​អំពីកងកម្លាំងរុស្ស៊ី​ដណ្តើមបាន​ទីក្រុង Lyman និង​ហ៊ុមព័ទ្ធ​ទីក្រុង Sievierodonetsk។​

​លោក Zelenskyy បាន​សន្យាថា ទោះបីជា​ប្រទេស​រុស្ស៊ី​នាំមក​នូវ​ការបំផ្លាញ និង​ការធ្វើ​ឲ្យរង​ទុក្ខវេទនា​នៅ​ទីនោះ​ក៏​ដោយ យើង​នឹង​កសាង​ឡើងវិញ​ទីក្រុង និង​គ្រប់​សហគមន៍​ទាំងអស់​។ ​ដោយមាន​សំឡេង​ស៊ី​រ៉ែ​ន​នៃ​ការវាយប្រហារ​តាម​អាកាស និង​ការបាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ ជន​ស៊ីវិល​កំពុង​ភៀសខ្លួន​ចេញពី​ទីក្រុង និង​តំបន់​នានា​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កម្លាំង​រុស្ស៊ី​ឈាន​រុលទៅមុខ​បន្តិចៗ​ចូលក្នុង​តំបន់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm