នាយកដ្ឋាន​ជំនាញ​៤ កំពុង​បន្ត​រួមចំណែក ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ប្រកបដោយ​ប្រសិទ្ធភាព​

2021/04/27 09:59:58 am        140

ភ្នំពេញ៖ បច្ចុប្បន្ន នាយកដ្ឋាន​ជំនាញ​ទាំង​៤​របស់​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួមមាន​នាយកដ្ឋាន​សា​រម​នី្ទ​រ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នាយកដ្ឋាន​បុរាណវត្ថុ និង​នាយកដ្ឋាន បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​កំពុង​បន្ត​រួមចំណែក ការពារ​ថែរក្សា​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ជាតិ បានរួម​ចំណែក​ការពារ ថែរក្សា អភិរក្ស ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​។​

​នាយកដ្ឋាន​ជំនាញ​៤ របស់​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួមមាន​នាយកដ្ឋាន​សា​រម​នី្ទ​រ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នាយកដ្ឋាន​បុរាណវត្ថុ និង​នាយកដ្ឋាន បុរាណវិទ្យា និង​បុរេប្រវត្តិ ​បាន​រួម​ចំណែក​ការពារ​ថែរក្សា​អភិរក្ស​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ បានរួម​ចំណែក​ការពារ ថែរក្សា អភិរក្ស ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​។ លោក អ៊ុក សុខា អគ្គនាយក​ស្តីទី នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ប្រាប់​​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៩​នេះ ថា ជាក់ស្តែង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ បាន​ជួសជុល​ស្ពាន​ទ័ព ប្រាសាទ​បន្ទាយឆ្មារ ប្រាសាទភ្នំជីសូរ ប្រាសាទ​ទន្លេបាទី វត្តរ​កាជ​ន្លឹ​ង វត្ត​ស្រី​ទួល និង​វត្ត​កំពង់ព្រះ​។​

​ដោយឡែក​សម្រាប់​កិច្ចការពារ ថែរក្សា អភិរក្ស​វត្ត​បុរាណ​នេះ គោល​ការដែល​សំខាន់ គឺ​រក្សា​តម្លៃ​របស់​ជាតិ ប្រសិនបើ​យើង​គ្មាន​ការអភិរក្ស​នោះទេ តម្លៃ​របស់​វា​នឹង​បាត់បង់​បន្តិច​ម្តងៗ ហើយ​ការងារ​អភិរក្ស​នេះ វា​មានតម្លៃ​ធំធេង​ដែល​យើង​គ្រប់គ្នា​មិនអាច​ប៉ាន់ស្មាន​បាន​ថា របស់​នោះ​តូច ឬ​ធំ​ទេ ប៉ុន្តែ​នេះ​ជា​ស្នាដៃ​របស់​បុព្វ​ជំនាន់​មុន បាន​បន្សល់ទុក ហើយ​យើង​ជា​មនុស្ស​ជំនាន់​ក្រោយ ត្រូវតែ​ធ្វើ​កិច្ចការងារ​នេះ​បន្ត ទុក​ជូន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​អំពី​តម្លៃ​ដែល​ដូន​យើង​បាន​បន្សល់ទុក​។​

​បើតាម​លោក វឿន វុ​ទី្ធ នាយកដ្ឋាន បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត បានធ្វើ​បទ​បង្ហាញ​ស្តីពី​ការគ្រប់គ្រង និង​ការដោះស្រាយ​វិវាទ​ស្ថានីយ៍​បុរាណ ថា សម្រាប់​ការជួប​ជុំគ្នា​នាពេល គឺ​ចង់​ចែករំលែក​បទពិសោធន៍​ក្នុងការ​ដោះស្រាយ​គ្រប់គ្រង​ស្ថានីយ ប៉ុន្តែ​ក្នុងនាម​យើង​ជាម​ន្រី្ត​អនុវត្តន៍ មុន​ឈានដល់​ការគ្រប់គ្រង​ស្ថានីយ​បុរាណ ត្រូវ​ស្វែងយល់ថា ដូ​ម្តេច​ហៅថា​បុរាណ​ដ្ឋា​ន ទួល​បុរាណ ឬ​ស្ថានីយ​បុរាណវិទ្យា​។​

​ ​ជា​ចុងក្រោយ​អគ្គនាយក​ស្តីទី នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ រូបនោះ ថា កិច្ចការ​ទាំងអស់នេះ​មិនមែន​តែ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់ធ្វើ​កិច្ចការងារ​អភិរក្ស​ពី​តម្លៃ​របស់​ជាតិ តែម្នាក់ឯង​នោះទេ គឺ​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ ពិ​ព្រោះថា​ទ្រព្យសម្បតិ្ត​នោះ​មិនមែនជា​របស់​អ្នកណាម្នាក់​ទេ គឺជា​របស់​មនុស្ស​ទូទៅ របស់​សង្គម​ទូទៅ ដែល​យើង​ត្រូវ​ប្រតិ​ប​តិ្ត​ទាំងអស់គ្នា​៕​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm