ស៊ុន វណ្ណ​ដេ​ត ត្រូវ​អវត្តមាន​ពី​នគរបាល​ជាតិ ៦​ខែ​ក្រោយ​វះ​កាត់​ជង្គង់​

2021/04/27 09:59:58 am        28

​បាល់ទាត់៖ ​ខ្សែបម្រើ​ក្លិប​នគរបាល​ជាតិ ស៊ុន វណ្ណ​ដេ​ត ​នឹង​មិន​អាច​រួម​ចំណែក​ជួយ​ក្រុម​​ក្នុង​ការ​ប្រកួត​សេស​សល់​​ទៀត​​បានទេ​ ដោយសារ​ត្រូវ​សម្រាក​ដល់​ទៅ ​៦​ខែក្រោយ​ទទួល​ការវះកាត់​របួស​ជង្គង់​ ដែល​បញ្ហា​នេះ​បាន​កើតឡើង​អំឡុង​ការ​ប្រកួត​ ពានរង្វាន់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ថ្នាក់ជាតិ តទល់​គិរីវង់​សុខ​សែន​ជ័យ​។


​លោក សារ៉េត ស៊ីដន នាយក​ផ្នែក​រដ្ឋបាល​ក្លិប​​នគរបាល​ជាតិ​ប្រាប់​ថា ​កីឡាករ​មាន​ប្រភព​ពី​ខេត្ត​កោះកុង​ និង​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ខាងលើ​ បាន​ទទួល​ការវះកាត់​ប្រកបដោយ​ជោគជ័យ​កាល​ពី​​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​៣១ ខែ​សីហា នា​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ឧបត្ថម្ភ​ផ្ទា​ល់​ពី​ថ្នាក់ដឹកនាំ​ក្លិប​។ ​លោក សារ៉េត ស៊ីដន លម្អិត​បែបនេះ “៖​គាត់​វះកាត់​ជង្គង់​ដែល​ដាច់​សរសៃ​កាលពី​ព្រឹក​មិញ​ហើយ​ៗ​។ ​របួស​ហ្នឹង​កើតឡើង​ពេល​លេង​ជាមួយ​គិរីវង់​​ក្នុង​​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​។ ​របួស​នៅ​ជង្គង់​ឆ្វេង ហើយ​ត្រូវ​សម្រាក​ ៦​ខែ​បាន​អាច​ចូលរួម​ជាមួយ​ក្រុម​វិញ​បាន​។ ​”​ស៊ុន វណ្ណ​ដេ​ត បង្ហាញខ្លួន​ញឹកញាប់​សម្រាប់​នគរបាល​ជាតិ ​ក្នុង​ការប្រកួត​ក្រប​ខណ្ឌ​ Metfone Cambodian League 2020 ជុំ​ទី​១ ​ដែល​ក្រុម​របស់​គេ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១១​។ ​ចំណែក​ក្នុង​ក្រុម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ​វិញ ពួកគេ​បាន​ប្រកួត​ចាញ់​គិរីវង់​សុខ​សែន​ជ័យនៅ​វគ្គ ​១៦​ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖ CNCC

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm