ប្រាក់​បញ្ញើ​បាន​ហក់​ឡើង​ជិត ២​ដង នៃ​ឥណទាន​ផ្តល់​ឲ្យ​អតិថិជន​ នៅក្នុង​រយៈពេល​ជាង​២​ខែ​នេះ​

2021/04/27 09:59:58 am        47

ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​ជាង ២ ខែ ដើមឆ្នាំ ២០២១ នេះ ​គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ ​បាន​ផ្តល់​ឥណទាន​ថ្មី​ជូន​អតិថិជន ​ប្រមាណ​ជាង ​២២៧ លាន​ដុល្លារ​អាមេរិក ​ខណៈ​ប្រាក់​បញ្ញើបា​ន​ហក់​ឡើង​ជិត ២​ដង​ នៃ​ទំហំ​ឥណទាន​ដែល​បាន​ផ្តល់​ឲ្យ​អតិថិជន ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន BTV ស្តីពី​ការ​ប៉ះពាល់ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ​ថា ​ពាក់ព័ន្ធ​ និង​ឥណទាន របស់​គ្រឹះស្ថាន​ធនាគារ​ ទោះបី​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នេះ​យ៉ាងណាក៏ដោយ ​យើង​សង្កេត​ឃើញថា ​នៅក្នុង​មួយខែៗ​ ដើមឆ្នាំ ២០២១ នេះ គ្រឹះស្ថាន​ធនាគារ ​បាន​បញ្ចេញ​ឥណទាន​ជូន​អតិថិជន​ក្នុង​រង្វង់​ប្រមាណ​ជា ​៧៥ លាន​ដុល្លារ​អាមេ​រិ​ក ​ក្នុងនោះ ​បើ​គិត​រយៈពេល​ជាង ២​ខែ មកនេះ គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ ​បាន​ផ្តល់​ឥណទាន​ថ្មី​ជូន​អតិថិជន ​ប្រមាណ​ជាង ​២២៧ លាន​ដុល្លារ​អាមេរិក ។

លោក​បណ្ឌិត ​បន្ត​ឲ្យ​ដឹង​ទៀតថា ​ស្រប​ពេល​ការ​ផ្តល់​ឥណទាន​នៅ​មាន​សុខភាព​ល្អ ប្រាក់​បញ្ញើ ​សន្សំ​នៅ​គ្រឹះស្ថាន​ធនាគារ ​ហិរញ្ញវត្ថុ​ក្នុង​ដំណាក់កាល​នេះដែរ ​បាន​ហក់​ឡើង​ក្នុង​រង្វង់ ​៣៧៧ លាន​ដុល្លារ​អាមេរិក ​ក្នុងនោះ ​បើ​គិត​ក្នុង​រយៈពេល​មួយខែៗ មាន អតិថិជន​មក​ដាក់​ប្រាក់​បញ្ញើ ​ប្រមាណ​ជា ១២៥ ​លាន​ដុល្លារ​អាមេរិក ​ដែល​ចំនួន​នេះ ​បាន​ហក់​ឡើង​ជិត ​២​ដង ​នៃ​ឥណទាន​អតិថិជន ។

ទាក់ទង​នឹង​ប្រាក់​បញ្ញើ​, លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បញ្ជាក់ថា ​ពីមុនៗ​ម្ចាស់​សហគ្រាស​ច្រើន​ទុក​ថវិកា​ដើម្បី​វិនិយោគ​ ឬ​ទុក​ជាប់ ខ្លួន​ជាដើម​, ស្រប​ពេល​ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​មាន​ការរីក​ច្រើន ជា​ការ​ជំរុញ​កាត់បន្ថយ​ពេលវេលា និង​សុវត្ថិភាព​ពួកគាត់​នោះ​ បច្ចុប្បន្ន​អ្នក​កំពុង​ប្រតិបត្តិ​ក្នុង​អាជីវកម្ម ​ភាគច្រើន​គឺ​ទូទាត់​ចូល​គណនី​ធនាគារ​របស់ខ្លួន ​។ ចំណែក​មូលហេតុ​មួយទៀត វិនិយោគិន​ខ្លះ ​ដែល​ធ្វើ​អាជីវកម្ម​មិន​ដំណើរ​ល្អ ឬ​ លក់​មិនសូវ​ដាច់ ​ពួកគាត់​ច្រើន​ទូទាត់​ចូល​គណនី​សន្សំ ​ដើម្បី​រក្សា​ប្រាក់​ទុកជា​បណ្តោះ​អាសន្ន​ជាដើម ​ពិសេស​ជាង​នេះទៅទៀត​ អតិថិជន​ដែល​កក់ ឬ​ទិញ​ផលិតផល​ពី​រោងចក្រ ​សហគ្រាស ​ពួកគេ​ច្រើន​ទូទាត់​តាម​កុង​ធនាគារ ​ដែល​បញ្ហា​ ទាំងនេះ ​ធ្វើ​ឲ្យ​ប្រាក់​បញ្ញើ​បាន​ហក់​ឡើង​៕


​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm